ទារកគួរគេងនៅក្នុងបន្ទប់ជាមួយឪពុកម្តាយរបស់ពួកគេ ប៉ុន្តែមិនមែននៅលើគ្រែជាមួយគ្នានោះទេ។ American Academy of Pediatrics បានណែនាំបែបនេះ ព្រោះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺទារកស្លាប់មួយរំពេច (sudden infant death syndrome)។ អនុសាសន៍នេះបានកាត់បន្ថយហានិភ័យនៃការស្លាប់មួយរំពេចបានច្រើនជាង ៥០%។
ហេតុផល ដែលគួរអោយទារកគេងនៅក្នុងបន្ទប់ជាមួយឪពុកម្តាយ ព្រោះវាបានផ្ដលភាពងាយស្រួលក្នុងការថែទាំ ការផ្ដល់អាហារឬទឹកដោះ និងផ្ដល់សុវិត្ថិភាពដល់កូន។
លោកវេជ្ជបណ្ឌិត Dr. Lori Feldman-Winter, សាស្រ្តាចារ្យផ្នែកជំងឺកុមារនៅសាលាវេជ្ជសាស្ត្រ Cooper Medical School បាននិយាយថា "គួរផ្ដល់អាហារឬទឹកដោះដល់ទារក រួចសឹមយកគាត់ទៅដាក់នៅក្នុងអង្រឹង ឬ គ្រែគេងដាច់ដោយឡែករបស់គេ"។
គាត់បានបន្ថែមទៀតថា”ការបំបៅដោះកូនអាចកាត់បន្ថយហានិភ័យនៃជំងឺ SIDS បានច្រើនជាង ៧០%”។
ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក, ទារក ៣៥០០ នាក់បានស្លាប់ ដោយសារបញ្ហាដំណេក និង ដោយសារជំងឺ SIDS ។ ចំនួននៃការស្លាប់របស់ទារកបានធ្លាក់ចុះនៅក្នុងឆ្នាំ 1990 បន្ទាប់ពីមានយុទ្ធនាការជាតិ ការគេងដែលមានសុវត្ថិភាពដែលបានសង្កត់ធ្ងន់ទៅលើទារក៕
ប្រែសម្រួលដោយ ៖ លោក នឿក វិបុល
ប្រភព៖ www.webmd.com
Share This | 8048 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...