ផ្លែល្ហុង ផ្តល់ជូននូវផលប្រយោជន៍ជាច្រើនដល់ជំងឺទឹកនោមផ្អែម ដោយសារតែវាមានជាតិស្ករទាប និងជាប្រភពសារធាតុប្រឆាំងអុកស៊ីតកម្ម។ នៅពេលដែលការផលិតអាំងស៊ុយលីនៅក្នុងលំពែងរបស់អ្នកមានការរាំងស្ទះ នោះជាលក្ខខណ្ឌមួយ ដែលបង្កហានិភ័យនៃជំងឺទឹកនោមផ្អែម។ ជាការពិតណាស់ អ្នកមានជំងឺទឹកនោមផ្អែម តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះចំណីអាហារដែលអ្នកបរិភោគរាល់ថ្ងៃ។ ក្នុងចំណោមរបបអាហារ ដែលផ្តល់ឲ្យអ្នកមានសុខភាពល្អ, អ្នកមានជំងឺ គួរពិចារណាបរិភោគផ្លែល្ហុងព្រោះវាផ្តល់ផលប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែម។
តើផ្លែល្ហុង ផ្តល់ផលប្រយោជន៍កម្រិតណាចំពោះអ្នកទឹកនោមផ្អែម?
ផ្លែល្ហុង គឺជាផ្លែឈើលឿង ដែលតំណាងដោយកម្រិត beta carotene ខ្ពស់ ដូចជាផ្ដល់នូវវីតាមីន A, B, និង C។ លើសពីនេះទៅទៀត វាជួយក្នុងការគ្រប់គ្រងកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម។ ផ្លែល្ហុង ត្រូវបានគេរកឃើញថា មនុស្ស បរិភោគផ្លែល្ហុង អាចជៀសផុតពីការកកើតនៃជំងឺទឹកនោមផ្អែម និងអាចកាត់បន្ថយពីការរាំងស្ទះនៃការផលិតអាំងស៊ុយលីន។ មិនត្រឹមតែប៉ុណ្នោះ ផ្លែល្ហុង អាចការពារជំងឺបេះដូង និងជំងឺទឹកនោមផ្អែមបានយ៉ាងល្អ ដោសារតែវា សម្បូរអង់ស៊ីម ដែលជួយការពារជម្ងឺទឹកនោមផ្អែមប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.diabetes.ygoy.com/ www.wisegeek.org
Share This | 8908 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...