វិធីសាស្ត្រ ១០ យ៉ាង ដើម្បីជួយការពារជំងឺទឹកនោមផ្អែមប្រភេទ ២
អ្នកអាចជួយកាត់បន្ថយការប្រឈមនៃជំងឺទឹកនោមផ្អែមប្រភេទ២ បាន ដោយគ្រាន់តែយល់ដឹងអំពីហានិភ័យ ដែលបង្កឲ្យមានជំងឺទឹកនោមផ្អែម និងធ្វើការផ្លាស់ប្តូររបៀបរស់នៅ។ កត្តាដែលបង្កឲ្យមានហានិភ័យរួមមានការឡើងទំងន់, ឡើងសម្ពាធឈាម, និងកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត (ជាតិខ្លាញ់ក្នុងឈាម)។ ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ គឺមិនមែនជាការងាយស្រួល, ប៉ុន្តែវាជាតម្លៃកិច្ចខិតខំប្រឹងប្រែងនេះ។
ខាងក្រោមនេះ ជាគន្លឹះ ដើម្បីជួយអ្នកក្នុងការកាត់បន្ថយការប្រឈមនៃជំងឺទឹកនោមផ្អែមប្រភេទ ២ រួមមាន ៖
១.សូមពិនិត្យសុខភាពឲ្យបានទៀងទាត់ ៖ នៅពេលដែលអ្នកធ្វើតេស្តឲ្យបានទៀងទាត់ អាចជួយឲ្យអ្នកដឹងពីការវិវត្តន៍នៃជំងឺទឹកនោមផ្អែមបាន។ ពេលខ្លះយើង ក៏អាចមានវិធី ដើម្បីការពារ និងទប់ស្កាត់បាន។
២.គ្រប់គ្រងទម្ងន់ ៖ ខ្លាញ់នៅក្នុងរាងការច្រើនពេក ក៏អាចមានការប្រឈមខ្លាំងនឹកការកើតមាននៅជំងឺទឹកនោមផ្អែមប្រភេទ២បានដែរ ព្រោះវាធ្វើការរាំងស្ទះមុខងាររបស់អាំងស៊ុយលីន។
៣.ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ៖ ការធ្វើលំហាត់ប្រាណកម្រិតមធ្យម អាចជួយគ្រប់គ្រងទម្ងន់, កាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម និងគ្រប់គ្រងសម្ពាធឈាម និងកូឡេស្តេរ៉ុល។
៤.របបអាហារតុល្យភាព ៖ ការបរិភោគផ្លែឈើ, បន្លែ និងអាហារ ដែលមានជាតិសរសៃខ្ពស់ មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការប្រឈមជាមួយនឹងជំងឺទឹកនោមផ្អែម។
៥.មិនត្រូវបរិភោគអាហារកែច្នៃ ៖ "អាហារកែច្នៃ" គឺជាអាហារដែលសម្បូរទៅដោយ ជាតិខ្លាញ់ ដែលបង្កឲ្យធាត់ និងសម្ពាធឈាមឡើងខ្ពស់។
៦.មិនត្រូវទទួលទានគ្រឿងស្រវឹងលើសកម្រិត ៖ ជាតិអាល់កុលច្រើនពេក អាចធ្វើឲ្យអ្នកឡើងទម្ងន់ និងអាចបង្កើនសម្ពាធឈាមខ្ពស់។
៧.ឈប់ជក់បារី ៖ អ្នកជក់បារីមានការប្រឈមមុខខ្ពស់ជាងពីរដងនៅក្នុងការវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែមច្រើនជាងអ្នកមិនជក់បារី។
៨.គ្រប់គ្រងសម្ពាធឈាម ៖ វិធីសាស្រ្ត ដែលអាចជួយគ្រប់គ្រងសម្ពាធឈាម ដូចជាការធ្វើលំហាត់ប្រាណ, របបអាហារមានតុល្យភាព និងការរក្សាទម្ងន់។
៩.កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ៖ ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង មានកត្តាដែលបង្កហានិភ័យដូចគ្នា រួមមានជំងឺធាត់ និងការមិនដែលហាត់ប្រាណ។
១០.ទៅជួបគ្រូពេទ្យដើម្បីពិនិត្យជាទៀងទាត់ ៖ វាជាគំនិតល្អមួយ ដើម្បីពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមសម្ពាធឈាម និងកូឡេស្តេរ៉ុលក្នុងឈាម ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.betterhealth.vic.gov.au
Share This | 9718 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...