នៅខណៈដែលកំពុងបំបៅដោះកូន គឺជារយៈពេលដែលទារកចាប់ផ្តើមធ្វើការលូតលាស់ ដូចនេះហើយមាតាគួរតែគិតគូរពីរបបអាហារឲ្យបានត្រឹមត្រូវ។ មុនពេលអ្នកបរិភោគអ្វីមួយ, អ្នកគួរតែសួរសំណួរថា: «តើខ្ញុំអាចបរិភោគវាបានទេ? "" តើវាផ្តល់ផលប៉ះពាល់អ្វិខ្លះចំពោះទារក "? នៅខាងក្រោមនេះ គឺជាអាហារ១២ប្រភេទ ដែលមាតាគួរតែជៀងវាងនៅក្នុងកំឡុងពេលបំបៅដោះកូន ៖
១. កាហ្វេ ៖ បរិមាណខ្ពសស់នៃជាតិកាហ្វេអ៊ីន អាចបន្ថយកម្រិតជាតិដែកនៅក្នុងទឹកដោះ និងបន្ថយកម្រិតអេម៉ូក្លូប៊ីសម្រាប់ទារក (1) ។ ហេតុនេះជាដំណោះស្រាយល្អបំផុតគឺត្រូវកាត់បន្ថយចុះនៅលើកាហ្វេ។
២. សូកូឡា ៖ វាមានប្រសិទ្ធិភាពស្រដៀងគ្នាទៅនឹងជាតិកាហ្វេអ៊ីន ហើយបង្កឲ្យទារកទទួលរងបញ្ហានៃការគេង។
៣. ផ្លែក្រូច ៖ ផ្លែក្រូច គឺជាប្រភពនៃវីតាមីន C មួយ ប៉ុន្តែសមាសភាគទឹកអាស៊ីត អាចបង្កឲ្យទារករលាកពោះតិចតួច។
៤. -បារតនៅក្នុងត្រី ៖ កម្រិតខ្ពស់នៃជាតិបារតនៅក្នុងទឹកដោះម្តាយអាចប៉ះពាល់ដល់ការលូតលាស់នៃប្រព័ន្ធប្រសាទរបស់ទារក ជាពិសេសត្រីនៅតាមទឹកសមុទ្រ។
៥. ការសេពគ្រឿងស្រវឹង ៖ ផ្តល់ផលប៉ះពាល់ដល់ការអភិវឌ្ឍប្រព័ន្ធប្រសាទរបស់ទារក។
៦. សណ្តែកដី ៖ ប្រសិនបើគ្រួសាររបស់អ្នកមានប្រវត្តិនៃអាឡែស៊ីសណ្តែកដី សូមជៀសវាងការបរិភោគការសណ្តែកដី។
៧. ជីវ៉ាន់ស៊ុយ ៖ វាអាចកាត់បន្ថយទឹកដោះរបស់មាតា។
៨. ទឹកដោះគោ ៖ ផលិតផលទឹកដោះគោមួយចំនួន អាចបង្កឲ្យទារកក្អួត។
៩. ខ្ទឹមស ៖ ក្លិនខ្ទឹមស អាចបង្កឲ្យទារកមិនព្រមបៅដោះបាន។
១០. អាហារមានរសជាតិហិ ៖ អាហារហិ អាចធ្វើឱ្យរលាកដល់ទារក។
១១. ពោត ៖ វា អាចបង្កឱ្យមានការមិនស្រួល និងកន្ទួលនៅទារក។
១២. ស៊ុត ឬគ្រំ ៖ ប្រវត្តិគ្រួសារនៃការអាឡែរហ្សីម្ហូបអាហារ បង្កហានិភ័យជាពិសេសចំពោះទារកនិងកូន។ ប្រសិនបើមាននរណាម្នាក់ប្រតិកម្មទៅនឹងខ្យង ឬពងក្នុងគ្រួសារផ្ទាល់ សូមជៀសវាងការបំបៅដោះដល់ទារក។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.momjunction.com
Share This | 11040 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...