ក្អក គឺជាផ្នែកមួយនៃបញ្ហាសុខភាពទូទៅបំផុត។ រោគសញ្ញាមួយចំនួននៃការក្អក រួមមានរមាស់បំពង់ក, ឈឺទ្រូង, និងការកកស្ទះ។ ប៉ុន្តែអ្នកអាចព្យាយាមការព្យាបាលការក្អកតាមបែបធម្មជាតិ ដោយគ្រាន់តែប្រើប្រាស់គ្រឿងផ្សំងាយស្រួលនៅក្នុងផ្ទះបាយរបស់អ្នក។
១. រមៀត
រមៀត ជាឱសថដែលមានប្រសិទ្ធភាពសម្រាប់ព្យាបាលការក្អក ជាពិសេសក្អកស្ងួត។
- ដាក់ទឺក១ពែងដាំឲ្យពុះ រួចបន្ថែមម្សៅរមៀតមួយស្លាបព្រាកាហ្វេ និងម្រេចខ្មៅមួយស្លាបព្រាកាហ្វេ ។ បន្ទាប់មកទុកឲ្យវាពុះ ប្រហែលពីរទៅបីនាទី ហើយបន្ថែមទឹកឃ្មុំ បន្ទាប់មកទៀតអ្នកអាចផឹករៀងរាល់ថ្ងៃនេះរហូតដល់ស្ថានភាពមានភាពប្រសើរឡើង។
២. ខ្ញី
ខ្ញី គឺជាផ្នែកមួយនៃការព្យាបាលធម្មជាតិពេញនិយមបំផុតសម្រាប់ការក្អក។
- កាត់ខ្ញីជាចំនិតតូចៗ រួចដាក់នៅក្នុងពែងទឹក ហើយដាំឲ្យវាពុះ។ ផឹកបី ទៅបួនដងនៅក្នុងមួយថ្ងៃសម្រាប់ការសង្គ្រោះពីការឈឺក។
- . ក្រូចឆ្មា
ក្រូច អាចត្រូវបានប្រើសម្រាប់ព្យាបាលការក្អក។ ក្រូច មានលក្ខណៈជួយកាត់បន្ថយការរលាក និងប្រយុទ្ធប្រឆាំងជាមួយនិងការឆ្លងមេរោគ។
៤. ខ្ទឹមស
ខ្ទឹមស អាចជួយប្រឆាំងបាក់តេរី នឹងមេរោគ ដែលជួយក្អកព្យាបាលជំងឺ។
- ដាក់ខ្លឹមស រូចដាំឲ្យពុះ បន្ទាប់មកទុកឲ្យវាត្រជាក់ រូចបន្ថែមទឹកឃ្មុំមួយចំនូនជាការស្រេច
៥. ខ្ទឹមបារាំង
ខ្ទឹមបារាំង គឺជាឱសថបុរាណសម្រាប់ការក្អកមួយ ដែលសាមញ្ញបំផុតក្នុងការបញ្ឈប់ក្អក។
- អ្នកអាចធ្វើទឹកស៊េរ៉ូក្អកពីខ្លឹមបារាំងបាន ដោយគ្រាន់តែយកទឹកខ្ទឹមបារាំង លាយជាមួយទឹកឃ្មុំ ហើយអ្នកអាចផឹកវាជារៀងរាល់ថ្ងៃ ដើម្បីព្យាបាលពីការក្អកស្ងួត។
៦. ទឹកដោះគោក្តៅ ជាមួយទឹកឃ្មុំ
ទឹកដោះគោក្តៅជាមួយទឹកឃ្មុំ អាចបន្ថយការក្អកស្ងួត និងកាត់បន្ថយការឈឺទ្រូង។ លទ្ធផលល្អបំផុត អ្នកគួរតែផឹកវាមុនពេលគេង ហើយវាអាចជួយជម្រះស្លសរាវ និងបន្ធូរបំពង់ក។
ប្រភព ៖ www.top10homeremedies.com
Share This | 5365 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...