នៅពេលនិយាយអំពីការក្អកនៅពេលយប់ គឺជាសត្រូវរបស់អ្នក។ រាល់យប់ អ្នកពិតជាពិបាកគេងឲ្យបានគ្រប់គ្រាន់ ដោយសារតែបញ្ហាក្អក ជាហេតុបង្កឲ្យសុខភាពរបស់អ្នកកាន់តែអាក្រក់ទៅៗ។ តើអ្នកវិធីសាស្រ្តដូចម្តេច ដើម្បីបំបាត់ក្អកនៅពេលយប់? គន្លឹះសំខាន់ គឺត្រូវជួយសម្រួលដល់បំពង់ក និងបំពង់កផ្លូវដង្ហើមរបស់អ្នកមុនពេលអ្នកចូលគេង។
ផឹកតែរុក្ខជាតិជាមួយទឹកឃ្មុំ ៖ Norman H. Edelman, MD ជាប្រធានផ្នែកវេជ្ជសាស្រ្តនៃសមាគមន៍សួតអាមេរិកនិយាយថា«វត្ថុរាវដែលមានកម្តៅអាចជួយបំបាត់រមាស់នៅក្នុងផ្លូវដង្ហើមរបស់អ្នក»។
បន្ថែមសំណើម ៖ ឧបករណ៍បន្ថែមសំណើម អាចជួយបំបាត់ក្អកបាន ព្រោះថាខ្យល់ស្ងួតងាយនឹងបង្កឲ្យអ្នកក្អក។ អ្នក ត្រូវរក្សាកំរិតសំណើមនៅកម្រិត 40% ទៅ 50% នៅក្នុងបន្ទប់របស់អ្នក។
រៀបចំគ្រែរបស់អ្នក ៖ អ្នក គួរតែរៀបចំទឹក ថ្នាំក្អក ដោយដាក់នៅក្បែរគ្រែរបស់អ្នក ដើម្បីផ្តល់ភាពងាយស្រួល ពេលអ្នកក្អកនៅយប់បាន។
សម្អាតពូកឲ្យបានស្អាត ៖ ប្រសិនបើអ្នកក្អក នោះអ្នកងាយនឹងអាឡែស៊ីជាមួយនឹងធូលីនៅជុំវិញគ្រែរបស់អ្នក។
សូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកនៅតែបន្តការក្អកជារៀងរាល់យប់រយៈពេល 7 ថ្ងៃ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.webmd.com
Share This | 7256 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...