1. ទំព័រដើម
  2. សុខភាព
  3. វិធីសាស្រ្តបែបធម្មជាតិ ៣យ៉ាងសម្រាប់កាត់បន្ថយការឈឺ និងរមាស់បំពង់ក
វិធីសាស្រ្តបែបធម្មជាតិ ៣យ៉ាងសម្រាប់កាត់បន្ថយការឈឺ និងរមាស់បំពង់ក

វិធីសាស្រ្តបែបធម្មជាតិ ៣យ៉ាងសម្រាប់កាត់បន្ថយការឈឺ និងរមាស់បំពង់ក

ខ្យល់ស្ងួត, ផ្តាសាយ និងការស្រែក គឺជាកត្តាដែលបង្កឲ្យអ្នករមាស់ក។ លោក Benjamin Asher ជាបណ្ឌិតផ្នែកត្រចៀក ច្រមុះ និងបំពង់ក បាននិយាយថា "ការព្យាបាលតាមបែបធម្មជាតិ គឺជាឱសថដ៏ល្អសម្រាប់ការឈឺបំពង់ក" ។ ខាងក្រោមនេះជាឱសថ សម្រាប់ព្យាបាល​ និងដោះស្រាយបញ្ហាការឈឺបំពង់កបានយ៉ាងមានប្រសិទ្ធភាព រួមមាន៖

# ១: លាងបំពង់ក ៖ ដោយអ្នកគ្រាន់តែយកទឹកឃ្មុំ១ស្លាបព្រាបាយ ទៅលាយជាមួយទឹកក្តៅឧណ្ឌៗ និងទឹកក្រូចឆ្មា អាចក្លាយជាឱសថធម្មជាតិមួយដ៏ស័ក្តិសិទ្ធសម្រាប់ព្យាបាលការឈឹបំពង់កបានយ៉ាងឆាប់រហ័ស។

# ២: លាងសម្អាត និងព្យាបាល ៖ ការខ្ពុលមាត់ជាមួយនឹងទឹកអំបិល គឺជាដំណោះស្រាយ ឬអាចជួយកាត់បន្ថយការឈឺបំពង់ក ដែលបង្កឡើងដោយការរលាកដោយសារខ្យល់ស្ងួត ឬអាឡែស៊ីបានយ៉ាងមានប្រសិទ្ធភាព។

# ៣: ទប់ស្កាត់ការកើតឡើងវិញ ៖ វិធីបង្ការ គឺជាថ្នាំដ៏ល្អបំផុតសម្រាប់ការឈឺបំពង់ក ដែលបង្កឡើងដោយសារការឆ្លងមេរោគរលាក។ ឧទាហរណ៍៖ ប្រសិនបើអ្នកសម្គាល់ឃើញថា អ្នកមានការឈឺបំពង់កនៅពេលព្រឹក, វាអាចបង្កឡើងដោយសារតែការដកដង្ហើមតាមមាត់។ ប្រសិនបើអ្នកផ្លាស់ប្តូរបរិស្ថាននៅជុំវិញ អ្នកនឹងអាចការពារការឈឺបំពង់កបានយ៉ាងល្អ។ ម៉្យាងវិញទៀង ការឈឹបំពង់ក ក៏អាចបង្កឡើងមកពីជំងឺផ្តាសាយ ដូចនេះហើយអ្នកគួរតែធ្វើការព្យាបាល ឬទប់ស្កាត់ជំងឺផ្តាសាយ ដើម្បីកុំឲ្យអ្នកមានអាការៈឈឺបំពង់ក។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.prevention.com

Share This 9842 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...