1. ទំព័រដើម
  2. សុខភាព
  3. ៤ គន្លឹះ ដើម្បីផ្តល់អាហារដល់ទារកមានសុខភាពល្អ
៤ គន្លឹះ ដើម្បីផ្តល់អាហារដល់ទារកមានសុខភាពល្អ

៤ គន្លឹះ ដើម្បីផ្តល់អាហារដល់ទារកមានសុខភាពល្អ

អ្នកគួរតែព្រួយបារម្ភឬទេ នៅពេលទារកធាត់?  តាមការស្រាវជ្រាវមួយចំនួនបានរកឃើញ ទារកឡើងទម្ងន់លឿនពេក ដោយសារតែមាតាជួយឲ្យទារកឡើងទម្ងន់។ ជាការពិតណាស់, ការកាត់បន្ថយកាឡូរីក្នុងអំឡុងពេល១ឆ្នាំដំបូង អាចឲ្យរាយការទារកមានការលូតលាស់ រនិងការអភិវឌ្ឍខួរក្បាលបានយ៉ាងល្អ។ អ្នកគួរតែអនុវត្តតាមគោលការណ៍ណែនាំនៅខាងក្រោម ដើម្បីឲ្យទារកមានសុខភាពល្អ ៖

ដឹងពីសញ្ញានៃការបរិភោគរបស់ទារក ៖ លោក John Worobey,ជាវេជ្ជបណ្ឌិត និងប្រធាននាយកដ្ឋាននៃវិទ្យាសាស្រ្តអាហារូបត្ថម្ភនៅសាកលវិទ្យាល័យ Rutgers បាននិយាយថា “ ទារក បរិភោគអាហារមិនគ្រប់គ្រាន់ នៅពេលដែលទារកបិទភ្នែក ឬ មិនព្រមបៅដោះ”។ ប្រសិនបើទារកមានអារៈបែបនេះ សូមនាំទារកទៅជួបគ្រូពេទ្យជាបន្ទាន់។

លួងលោមទារកឲ្យបរិភោគអាហារ ៖ មាតាគួរតែផ្តល់អាហារដល់ទារកទើបនឹងកើតទៅតាមតម្រូវការ។ នៅពេលដែលទាក មិនព្រមបរិភោគអាហារ​ ក្រោយពេលដែលមាតាឈប់បំបៅដោះ សូមវិធីសាស្រ្តផ្សេងៗ សម្រាប់លួងលោមទារក ដើម្បីឲ្យទារកបរិភោគអាហារវិញ។

ការផ្តល់អាហាររឹងដល់ទារក ៖ ក្នុងអំឡុងពេល១ឆ្នាំដំបូង, កាឡូរី និងអាហារូបត្ថម្ភ ជាប្រភពអាហារដ៏ចម្បងរបស់កុមារ។ នៅពេលទារកមានអាយុ៦ខែ មាតាគួរតែផ្តល់អាហាររឹងសម្រាប់ទារក ដើម្បីឲ្យទារករៀនទំពារ។

ឧបករណ៍ស្ទង់អាកាសធាតុ ៖ នៅពេលដែលទារកមានអាយុ៤ខែ មានទម្ងន់ធ្ងន់ខុសប្រក្រតី សូមយកទៅមន្ទីពេទ្យ ដើម្បីទទួលបានការណែនាំ។ 

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.parenting.com

Share This 7592 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...