1. ទំព័រដើម
  2. សុខភាព
  3. ផ្លែឈើ ៥ប្រភេទ ដែលប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ
ផ្លែឈើ ៥ប្រភេទ ដែលប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ

ផ្លែឈើ ៥ប្រភេទ ដែលប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ

ផ្លែឈើមួយចំនូន អាចប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ ដែលអាចបង្កឲ្យមានជំងឺផ្តាសាយនៅក្នុងរដូវរងារបាន។ អ្នកស្រី Amy Howell ជាបណ្ឌិតផ្នែកវិទ្យាសាស្រ្តស្រាវជ្រាវនៅសាកលវិទ្យាល័យ Rutgers បាននិយាយថា "ការផ្ទុកវីតាមីន អាចរក្សាកម្រិតភាពស៊ាំរបស់អ្នកបានខ្ពស់ សម្រាប់ទប់ស្កាត់ជំងឺផ្តាសាយ" ។ លើសពីនេះទៅទៀត ផ្លែឈើ ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងមហារីក។ សូមសាកល្បងជាមួយផ្លែឈើទាំង ៥ប្រភេទខាងក្រោម ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក ៖

ផ្លែប៉ោម

ផ្លែប៉ោម​ ជាប្រភពដ៏ល្អបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរបបអាហាររបស់យើង។ ផ្លែប៉ោមមួយផ្លែមានប្រសិទ្ធិភាពប្រឆាំងអុកស៊ីតកម្មដល់ទៅ ១៥០០ មីលីក្រាម  ហើយវីតាមីននៅក្នុងផ្លែប៉ោម អាចជួយការពារ និងបង្ការជំងឺបេះដូង និងមហារីក។

ផ្លែល្ហុង

២៥០% នៃ RDA នៃវីតាមីន C របស់ផ្លែល្ហុង អាចជួយលុបបំបាត់ភាពត្រជាក់នៅក្នុងខ្លួនរបស់អ្នកបាន។ Beta-carotene និងវីតាមីន C & E នៅក្នុងផ្លែល្ហុងកាត់បន្ថយការរលាក ដែលអាចបង្កផលប៉ះពាល់នៃជំងឺហឺត។

cranberry

Cranberries មានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងផ្លែឈើដទៃទៀត។ Cranberries អាចជា probiotic ធម្មជាតិ ដែលអាចបង្កើនចំនួនបាក់តេរីល្អនៅក្នុងពោះវៀន និងការពារពីជំងឺ foodborne

ក្រូចថ្លុង

វីតាមីន C នៅក្នុងក្រូចថ្លុងមានផ្ទុក អាចកាត់បន្ថយកូឡេស្តេរ៉ុល ព្រមទាំងជាប្រភពនៃសារធាតុ lycopene ប្រឆាំងនឹងរោគមហារីក។

ចេក

ចេក ជាប្រភពអាហារកំពូលនៃវីតាមីន B6 ដែលជួយកាត់បន្ថយការអស់កម្លាំង, ធ្លាក់ទឹកចិត្ត, ភាពតានតឹង និងគេងមិនលក់។ ចេក គឺមានម៉ាញ៉េស្យូមខ្ពស់ដែលរក្សាឆ្អឹងរឹងមាំ និងប៉ូតាស្យូមដែលអាចជួយការពារជំងឺបេះដូង និងសម្ពាធឈាមខ្ពស់។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.menshealth.com

Share This 8797 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...