ហេតុផល ៥យ៉ាង ដែលបញ្ជាក់ថាអ្នកមានជំងឺទឹកនោមផ្អែម
មិនមែនរាល់ករណីនៃអ្នកមានរោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទ២ បានបង្ហាញឲ្យយើងឃើញច្បាស់នោះទេ ដូចជា ការស្រែទឹក ការចូលបន្ទាប់ទឹកញឹកញាប់ និងការស្ពឹកដៃ-ជើងជាដើម។ នៅខាងក្រោមនោះជាសញ្ញាដែលបញ្ជាក់ថាអ្នកមានជំងឺទឹកនោមផ្អែម ៖
ការផ្លាស់ប្តូរស្បែក
ស្បែកខ្មៅនៅត្រង់កញ្ចឹងក, កែងដៃ ឬ គន្លាក់ម្រាមដៃ គឺជាសញ្ញាព្រមានដំបូងនៃកម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងមានរោគសញ្ញាជំងឺទឹកនោមផ្អែម។ ប្រសិនបើអ្នកសង្ស័យ អ្នកអាចទៅធ្វើតេស្តសម្រាប់ជំងឺទឹកនោមផ្អែម។ នៅក្នុងករណីដែលអ្នកមានជំងឺទឹកនោមផ្អែម អ្នកគួរតែសម្រកទម្ងន់យ៉ាងតិច១០ផោន ព្រោះវាអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម និងជួយឱ្យស្ថានភាពប្រសើរឡើងវិញបាន។
ការស្រវាំងភ្នែក
នៅពេលភ្នែករបស់អ្នកប្រែប្រូលពីល្អ ទៅអាក្រក់ ឬអ្នកចាប់ផ្តើមព្រិល គឺជារោគសញ្ញានៃជំងឺទឹកនោមផ្អែម ដែលបញ្ជាក់ថាកម្រិតជាតិស្ករនៅក្នុងឈាមកំពុងឡើងខ្ពស់ ព្រោះជំងឺទឹកនោមផ្អែម បណ្តាលឱ្យកម្រិតសារធាតុរាវនៅក្នុងរាងកាយផ្លាស់ប្តូរ ជាពិសេសនៅជុំវិញភ្នែក ដែលជាហេតុធ្វើឲ្យអ្នកមើលមិនច្បាស។
អ្នករមាស់ស្បែកញឹកញាប់
តើអ្នកគិតថា វាជារឿងល្អទេក្នុងការនិយាយពីស្បែករមាស់ទៅកាន់គ្រូពេទ្យ? ជំងឺទឹកនោមផ្អែម ធ្វើឲ្យថយចុះឈាម ដែលអាចនាំឱ្យស្បែកមានភាពស្ងួតនិងរមាស់។
ត្រចៀកស្តាប់មិនសូវលឺ
ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនអ្នកស្តាប់មិនសូវលឺសំលេងពេលកំពុងមើលទូរទស្សន៍ ទោះបីតម្លើងសំឡេង អ្នកគួរតែប្រាប់គ្រូពេទ្យដើម្បីធ្វើតេស្តជាតិស្ករក្នុងឈាម។ ការសិក្សាមួយដោយវិទ្យាស្ថានសុខភាពជាតិបានបង្ហាញថា ថ្លង់អាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែម ព្រោះអ្នកមានជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតា។
គេងស្រមុក
នៅពេលដែលអ្នកគេងស្រមុកខ្លាំងៗ និងងងុយគេងពេលថ្ងៃ អ្នកគួរតែទៅពិនិត្យកម្រិតជាស្ករក្នុងឈាម ព្រោះថាអ្នកមានជំងឺ តែងតែដកដង្ហើមមិនប្រក្រតីអំឡុងពេលកំពុងគង ដែលជាហេតុធ្វើឲ្យមានការកើនឡើងនូវកម្រិតជាតិស្ករនៅក្នុងឈាម។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.prevention.com
Share This | 7046 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...