វិធីសាស្រ្ត ៥ ប្រភេទ ដើម្បីកាត់បន្ថយ និងការពារជំងឺទឹកនោមផ្អែមប្រភេទ ២
ដោយយោងទៅតាមតួរលេខបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមមានការកើនឡើងខ្ពស់នៅសហរដ្ឋអាមេរិច។ លោក Sue McLaughlin ជាអ្នកឯកទេសខាងចំណីអាហារ និងជំងឺទឹកនោមផ្អែមបាននិយាយថា « ការទទួលទានអាហារបានត្រឹមត្រូវ, ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់, និងការរក្សាទម្ងន់ គឺជាគោលការណ៍មូលដ្ឋានដ៏សំខាន់ ដើម្បីទទួលបានសុខភាពល្អ ព្រមទាំងផ្តល់នៅប្រសិទ្ធភាពខ្ពស់នៅក្នុងការគ្រប់គ្រងនៃជំងឺទឹកនោមផ្អែមប្រភេទ 2។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការផ្លាស់ប្តូររបបអាហារត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណទៀងទាត់ អាចធ្វើឲ្យអ្នកស្រកទម្ងន់ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមបានយ៉ាងល្អប្រសើរ។
ប្រសិនបើអ្នក ចង់ទទួលបានសុខភាពល្អ និងអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ សូមអ្នកចាប់ផ្តើមកែប្រែទំលាប់របស់អ្នកដូចខាងក្រោម ៖
ធ្វើការផ្លាស់ប្តូររបបអាហារ
របបអាហារ គឺជាវិធីសាស្រ្តដ៏សំខាន់បំផុត ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 2 ។ របបអាហារ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ 2 រួមមាន ផ្លែឈើស្រស់, បន្លែ, គ្រាប់ធញ្ញជាតិ, សណ្តែក, សាច់គ្មានខ្លាញ់ និងទឹកដោះគោមានកាឡូរីទាប។ សូមប្រុងប្រយ័ត្ន ចំពោះប្រភេទអាហារណា ដែលមានរផ្ទុកកម្រិតជាតិស្ករខ្ពស់។
សម្រកទម្ងន់
ការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ អាចជួយរក្សា និងគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 2 បានល្អ។ McLaughlin បាននិយាយថា "ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ 2 រួចហើយអ្នកសម្រកទម្ងន់ពី ១០ ទៅ ១៥ ផោន អាចបន្ថយកម្រិតជាតិស្ករនៅក្នុងឈាម" ។
ការធ្វើលំហាត់ប្រាណជាទៀងទាត់
ការធ្វើលំហាត់ប្រាណជាទៀងទាត់ អាចជួយរក្សា និងគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 2 បានយ៉ាងល្អប្រសើរ។ លោក McLaughlin បានពន្យល់ថា "នៅពេលដែលអ្នកធ្វើលំហាត់ប្រាណដូចជា ការដើរ, ការកន្ត្រាក់សាច់ដុំ ជួយជំរុញឱ្យជាតិស្ករក្នុងឈាមរចូលទៅក្នុងកោសិការបស់អ្នក"។
ការគេងមិនដកដង្ហើម
សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ 2 នៅពេលដែលអ្នកគេងមិនអត់ដកដង្ហើមបណ្តោះអាស័ន្ន អាចមានហានិភ័យខ្ពស់ពីការស្លាប់ ដោយសារការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះថាកម្រិតជាតិស្ករក្នុងឈាម អាចធ្វើការប្រែប្រួលយ៉ាងខ្លាំងក្នុងពេលកំពុងគេង។
បន្ធូរភាពតានតឹង (ស្ត្រេស)
ស្ត្រេស អាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើង ឬចុះបាន។ សូមព្យាយាម ស្វែងរកវិធីសាស្ត្រ ដើម្បីកាត់បន្ថយភាពតានតឹងរបស់អ្នក។ នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ ក៏អាចធ្វើឲ្យមានភាពតានតឹង ឬអារម្មណ៍មិនល្អ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.everydayhealth.com
Share This | 7100 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...