1. ទំព័រដើម
  2. សុខភាព
  3. វិធីសាស្ត្រ ៥យ៉ាង ដើម្បីកាត់បន្ថយការប្រឈមនៃការកើតជំងឺទឹកនោមផ្អែម
វិធីសាស្ត្រ ៥យ៉ាង ដើម្បីកាត់បន្ថយការប្រឈមនៃការកើតជំងឺទឹកនោមផ្អែម

វិធីសាស្ត្រ ៥យ៉ាង ដើម្បីកាត់បន្ថយការប្រឈមនៃការកើតជំងឺទឹកនោមផ្អែម

មនុស្សចាស់ភាគច្រើន តែងតែមានការប្រឈមមុខខ្លាំងជាមួយជំងឺទឹកនោមផ្អែមប្រភេទ ២ ។ ដោយយោងទៅតាមការស្រាវជ្រាវបានបង្ហាញថា មនុស្សវ័យចំណាស់ប្រមាណ ១នាក់នៅក្នុងចំនោម៧នាក់ គឺមានជំងឺទឹកនោមផ្អែម។ ប្រសិនបើអ្នកយល់ដឹងអំពីកត្តា ដែលបង្កឲ្យកើតមានជំងឺទឹកនោមផ្អែម នោះអ្នកនឹងមានវិធីសាស្រ្តដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមបានយ៉ាងល្អ។

ជំងឺទឹកនោមផ្អែម

ចាប់តាំងពីឆ្នាំ 1996 អ្នកមានជំងឺទឹកនោមផ្អែមបានកើនឡើងពី ១,៤ លាននាក់ ទៅ ២,៦ លាននាក់។ នៅឆ្នាំ 2025 គេប៉ាន់ប្រមាណថា មានចំនួនមនុស្សជាង ៤ លាននាក់នឹងមានជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសអង់គ្លេស។ នៅកត្តាខាងក្រោមនេះ គឺជាវិធីសាស្រ្តដើ សម្រាប់កាត់បន្ថយជំងឺទឹកនោមផ្អែមៈ

ការសម្រកទម្ងន់

នៅពេលដែលអ្នកសម្រកទម្ងន់ អ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២បាន។ ៨០% នៃអ្នកមានជំងឺទឹកនោមផ្អែម គឺជាមនុស្សឡើងទម្ងន់, ដូច្នេះអ្នកគួរតែសម្រកទម្ងន់របស់អ្នក។

ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាន់

ប្រសិនបើអ្នកចំណាយពេល ធ្វើលំហាត់ប្រាណច្រើន អ្នកអាចនឹងទទួលបានអារម្មណ៍ល្អប្រសើរជាងមុន និងជួយឆ្ពោះទៅរកការសម្រកទម្ងន់។ ការស្រាវជ្រាវបានរកឃើញថា ការធ្វើលំហាត់ប្រាណទៀងទាត់អាចកាត់បន្ថយហានិភ័យនៃការវិវត្តរហូតដល់ទៅ ៦៤%។

បញ្ឈប់ការជក់បារី

មនុស្សភាគច្រើន នៅពេលដែលជក់បារីច្រើនអាចបង្កឲ្យអ្នកមានជំងឺមហារីក និងប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែម។ ម៉្យាងវិញទៀត ការជក់បារី អាចបង្កើនសម្ពាធឈាម ដែលជាមូលហេតុចំបងនៃជំងឺទឹកនោមផ្អែម។

បរិភោគអាហារត្រឹមត្រូវ

របបអាហារ ដែលមានកម្រិតជាតិខ្លាញ់ទាប អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលរបស់អ្នក និងជៀសវាងការប្រឈមនៃជំងឺទឹកនោមផ្អែម។ ការសិក្សា ដែលបានចេញផ្សាយនៅក្នុងឆ្នាំ 2009 បានបង្ហាញថា ការបរិភោគសាច់បានកែច្នៃ អាចមានការប្រឈមរបស់អ្នកជំងឺទឹកនោមផ្អែម 40% ។

កាត់បន្ថយការសេពគ្រឿងស្រវឹង

ការទទួលទានស្រា អាចបណ្តាលអោយមានជំងឺទឹកនោមផ្អែម ម៉្យាងវិញទៀង ស្រាអាចបង្កើនឱកាសនៃការដាក់នៅលើទម្ងន់។ ផឹកស្រាច្រើន អាចនាំឱ្យមានជំងឺមួយចំនួនដូចជា ជំងឺរលាកលំពែងរ៉ាំរ៉ៃ ដែលមានឥទ្ធិពលប៉ះពាល់នៃការកើតជំងឺទឹកនោមផ្អែម។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.ageuk.org.uk

Share This 5538 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...