1. ទំព័រដើម
  2. សុខភាព
  3. ៥គន្លឹះ ដើម្បីជួយកាត់បន្ថយហានិភ័យនៃការវិវត្តជំងឺទឹកនោមផ្អែមប្រភេទ​ ២
៥គន្លឹះ ដើម្បីជួយកាត់បន្ថយហានិភ័យនៃការវិវត្តជំងឺទឹកនោមផ្អែមប្រភេទ​ ២

៥គន្លឹះ ដើម្បីជួយកាត់បន្ថយហានិភ័យនៃការវិវត្តជំងឺទឹកនោមផ្អែមប្រភេទ​ ២

ជំងឺទឹកនោមផ្អែម គឺជាប្រភេទជំងឺ ដែលពិបាកនៅក្នុងការព្យាបាល ហើយវាកើតឡើងចំពោះមនុស្សទូទៅ។ នៅខាងក្រោមនេះ គឺជាវិធីសាស្រ្តសម្រាប់កាត់បន្ថយហានិភ័យនៃការវិវត្តជំងឺទឹកនោមផ្អែមប្រភេទ​ ២ ៖

ធ្វើការត្រូតពិនិត្យ

ប្រសិនបើអ្នកចង់ធ្វើការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ អ្វីដែលអ្នកគួរធ្វើជាលើកដំបូងគឺត្រូវទៅពិនិត្យជាមុន ព្រោះវាអាចជួយទប់ស្កាត់នៅការវិវត្តន៍របស់ជំងឺទឹកនោមផ្អែមប្រសិនបើមាន។

សម្រក​ទម្ងន់

ការគ្រប់គ្រងទម្ងន់ គឺមានសារៈសំខាន់ ដោយសារតែជាតិខ្លាញ់ក្នុងរាងកាយ ព្រោះវាអាចបង្កើនកម្រិតជាតិស្ករក្នុងឈាម។ ដូច្នេះការមានខ្លាញ់ក្នុងរាងកាយលើសអាចបណ្តាលនៅក្នុងការជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

កាត់បន្ថយអាហារប៉ះពាល់ដល់សុខភាព

អាហារកែច្នៃ មានខ្ពស់ជាតិខ្លាញ់ ដែលអាចនាំអោយឡើងទម្ងន់, ឡើងសម្ពាធឈាម និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ២ ។

ការផ្លាស់ប្តូរ

ការធ្វើលំហាត់ប្រាណ គឺជាការចាំបាច់សម្រាប់ការគ្រប់គ្រងទម្ងន់របស់អ្នក និងការកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។ ការធ្វើលំហាត់ប្រាណ ៣-៥ ដង ក្នុងមួយសប្តាហ៍ ដើម្បីជួយរក្សាទម្ងន់ និងកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ។

ឈប់ជក់បារី

ប្រសិនបើអ្នកជក់បារី មានន័យថា អ្នកនឹងទទួលបានការវិវត្តន៍ពីរដងទៅជាជំងឺទឹកនោមផ្អែម។ អ្នកគួរតែបញ្ឈប់ការជក់បារីប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.healthydietmag.com

Share This 5274 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...