វិធីសាស្រ្ត ៥យ៉ាង ដើម្បីកាត់បន្ថយប្រតិកម្មអាឡែហ្ស៊ីអាហារ
បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺនៅចន្លោះឆ្នាំ 1997 ដល់ឆ្នាំ 2011 បានបង្ហាញថា ចំនួនទារក ដែលកើតមានប្រតិកម្មអាឡែស៊ីអាហារ បានកើនឡើងរហូតដល់៥០%។ ពេលខ្លះមាតា តែងតែមានការព្រួយបារម្ភចំពោះទារក ដោយសារតែការកើនឡើងនៃអាឡែហ្ស៊ីអាហារ។ នៅខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដែលអាចជួយកាត់បន្ថយហានិភ័យនៃប្រតិកម្មអាឡែស៊ីអាហារចំពោះទារក ៖
កុំផ្តល់អាហាររឹង មុនពេលទារកមានអាយុ ១៧ សប្តាហ៍ ៖ បើយោទៅតាមការសិក្សាស្រាវជ្រាវ ទារកដែលបានញ៉ាំអាហាររឹង មុនអាយុ ១៧ សប្តាហ៍ មានហានិភ័យខ្ពស់នៅក្នុងការវិវត្តទៅជាអាឡែស៊ីអាហារ។
បន្តការបំបៅដោះកូន ៖ សូមកុំបញ្ឈប់ការបំបៅដោះកូន នៅពេលដែលអ្នកចាប់ផ្តើមបញ្ចុកអាហារដល់ទារក ព្រោះថាការបំបៅដោះកូន មានប្រសិទ្ធិភាពការពារប្រឆាំងនឹងប្រតិកម្មអាលែហ្សីនៅពេលដែលផ្តល់អាហារដល់ទារកញុំ។
កុំផ្តល់អាហារកញ្ចប់ច្រើនពេក ៖ ការសិក្សាស្រាវជ្រាវបានរកឃើញថាទារកដែលបានញ៉ាំផ្លែឈើ, បន្លែ និងអាហារកែច្នៃ អាចមានការវិវត្តទៅជាប្រតិកម្មអាលែហ្សី នៅពេលដែលពួកគេមានអាយុតិចជាង 2 ឆ្នាំ។
ណែនាំអាហារថ្មីយ៉ាងហោចណាស់ចំនួនបួនថ្ងៃ ៖ សូមប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយចំនួនដូចជា ការរោល ឬកន្ទួល, បន្ទាលត្រអាក, ហើម, រមាស់, ក្អួត ឬពិបាកដកដង្ហើម។ នោះបានបញ្ជាក់ថា កូនរបស់អ្នក កំពុងមានហានិភ័យខ្ពស់នៃប្រតិកម្មអាលែហ្សីអាហារ។
សូមពិនិត្យមើលគ្រឿងផ្សំដូចជាប្រេងសណ្តែក ៖ ប្រសិនបើគ្រួសារអ្នក មានប្រតិកម្មអាឡែស៊ីសណ្តែកដី អ្នកគូរតែប្រុងប្រយ័ត្នចំពោះកូនរបស់អ្នកកុំឲ្យបរិភោគ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.fitpregnancy.com
Share This | 7293 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...