អាហារពេលព្រឹកទាំង ៧ប្រភេទ សម្រាប់អ្នកជំងឺទឹកនោមផ្អែម
សូមចាប់ផ្តើមជាមួយនឹងអាហារពេលព្រឹកដែលល្អៗ ដែលអាចទទួលបានអត្ថប្រយោជន៍ដល់អ្នក ប៉ុន្តែទំលាប់ទាំងនេះ វាមានសារៈសំខាន់បំផុត ជាពិសេសសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។ ការបរិភោគអាហារពេលព្រឹកត្រឹមត្រូវ អាចជួយឲ្យអ្នកសម្រកទម្ងន់ និងអាចជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម និងអាំងស៊ុយលីន។ បើយោងទៅតាមអាហាររូបត្ថម្ភសុខភាពសាធារណៈ បានបង្ហាញថាអាហារពេលព្រឹកមួយចំនួន អាចបង្កើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។
ជម្រើស អាហារពេលព្រឹកទាំង ៧ប្រភេទ សម្រាប់អ្នកជំងឺទឹកនោមផ្អែម
ការបរិភោគអាហារពេលព្រឹក គឺពិតជាមានសារៈសំខាន់ ដែលយើងចាំបាច់ត្រូវតែបរិភោគដោយត្រឹមត្រូវ និងសុខភាព អាចជួយឲ្យអ្នកជៀសផុតពីជំងឺទឹកនោមផ្អែមបាន ម្យ៉ាងវិញទៀត វាជួយកាត់បន្ថយ និងការពារជំងឺទឹកនោមផ្អែមបាន។ នៅខាងក្រោមនេះ គឺជាជម្រើសអាហារពេលព្រឹក៧ប្រភេទ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ៖
ស៊ុតឆ្អិន ៖ មនុស្សដែលមានជំងឺទឹកនោមផ្អែម គឺមានហានិភ័យខ្ពស់ចំពោះជំងឺបេះដូង, ដោយយោងទៅតាមការស្រាវជ្រាវបានបង្ហាញថា ការទទួលទានស៊ុត អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលបានយ៉ាងល្អប្រសើរជាងមុន។
អាហារដែលធ្វើពីស្រូវ គឺជាអាហារអាហារពេលព្រឹកអស្ចារ្យបំផុត ម៉្យាងវិញទៀត វាអាចជួយកាត់បន្ថយអាំងស៊ុយលីននៅក្នុងខ្លួន និងគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ។
ផ្លែបឺរ មានជាតិខ្លាញ់ទាប ដែលមិនបង្កហានិភ័យនៃជំងឺទឹកនោមផ្អែម។
ទឹកដោះគោយ៉ាអួ ៖គឺជាវិធីដ៏ល្អមួយប្រភេទ ដើម្បីយកមកបរិភោគសម្រាប់អាហារពេលព្រឹក។ ទឹកដោះគោយ៉ាអួ មានប្រូតេអ៊ីនច្រើន និងជាតិស្ករតិចជាងទឹកដោះគោធម្មតា ហើយវា ក៏ជាជម្រើសល្អសម្រាប់មនុស្សដែលមានជំងឺទឹកនោមផ្អែម។
ស៊ុតចៀន ៖ គឺជាជម្រើសដ៏ល្អមួយ សម្រាប់យកមកទទួលទានជាអាហារពេលព្រឹក។ វា ក៏បានរួមបញ្ចូលជាមួយអាហារ ដែលកាន់តែផ្តល់អត្ថប្រយោជន៍កាន់តែល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។
គ្រាប់ធញ្ញជាតិ ជួយរួមក្នុងការជួយ និងរក្សាកម្រិតជាតិស្ករនៅក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។
ឈីក្រុម Fulham គឺជាជម្រើសដ៏ល្អមួយផ្សេងទៀត ហើយយើងក៏អាចប្រើប្រាស់ជាមួយទឹកដោះគោយ៉ាអួ ដើម្បីបង្កើតអាហារដែលមានតុល្យភាពបន្ថែមទៀត។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.healthline.com
Share This | 13690 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...