1. ទំព័រដើម
  2. សុខភាព
  3. អត្ថប្រយោជន៍ស្លឹកម្រុំសម្រាប់ជំងឺទឹកនោមផ្អែម
អត្ថប្រយោជន៍ស្លឹកម្រុំសម្រាប់ជំងឺទឹកនោមផ្អែម

អត្ថប្រយោជន៍ស្លឹកម្រុំសម្រាប់ជំងឺទឹកនោមផ្អែម

មនុស្សជាច្រើនបានប្រើប្រាស់ ស្លឹកម្រុំជារៀងរាល់ថ្ងៃសម្រាប់ចំអិនម្ហូបអាហារ ប៉ុន្តែប្រហែលជាអ្នកមិនបានស្វែងយល់ថាតើ ស្លឹកម្រុំមានអត្ថប្រយោជន៍កម្រិតណា? ស្លឹកម្រុំ មានផ្ទុកជាមួយសារធាតុរ៉ែ និងប្រូតេអ៊ីន ដែលជាអាហារជំនូយដល់សុខភាព។ ស្លឹកម្រុំមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពដូចខាងក្រោម ៖

. បង្កើតឆ្អឹងរឹងមាំ

ស្លឹកម្រុំ មានផ្ទុកនៅជាតិកាល់ស្យូម, ជាតិដែក និងវីតាមីនដទៃទៀត ដើម្បីជួយការពង្រឹងឆ្អឹង។

. បន្សុទ្ធឈាម

ស្លឹកម្រុំ អាចជួយក្នុងការបន្សុទ្ធឈាម ព្រមទាំងមានប្រូតេអ៊ីន ដែលមានតួនាទីជាភ្នាក់ងារ ប្រឆាំង និងមេរោគ។

. បន្ថយកម្រិតជាតិស្ករក្នុងឈាម

ស្លឹកម្រុំ បានធ្វើការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមនៅក្នុងរាងកាយ និងជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ព្រមទាំងជួយបង្កើនមុខងាររបស់ក្រពះ សម្រាប់ជួយបន្ថយកម្រិតជាតិស្ករ ដើម្បីឱ្យអ្នករស់នៅប្រកបដោយសុខភាពល្អ។

.​ ផ្លូវដង្ហើម

នៅពេលដែលអ្នកមានបញ្ហាឈឺបំពង់ក ឬក្អក អ្នកគ្រាន់តែពិសារទឹកស្លឹកម្រុំ១កែវ អាចជួយព្យាបាលបាន។ ម៉្យាងវិញទៀត វាដើរតួនាទី ជាឱសថធម្មជាតិ ដែលមានប្រសិទ្ធិភាព សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺសួតដូចជាជំងឺហឺតរលាកទងសួត និងជំងឺរបេង។

. សម្រាប់ស្ត្រីមានផ្ទៃពោះ

ទឹកស្លឹកម្រុំ អាចជួយឲ្យស្រ្តីមានភាពងាយស្រួលនៅក្នុងការឆ្លងទន្លេ ព្រមទាំងមាតាមានទឺកដោះច្រើន។

. ការពារប្រឆាំងនឹងការឆ្លងមេរោគ

ស្លឹកនិងផ្ការបស់ដើមម្រុំ អាចជួយបង្ការការឆ្លងជំងឺ ដែលទាក់ទងទៅនឹងបំពង់ក និងស្បែក។ វាមានកម្រិតខ្ពស់នៃវីតាមីន C ដែលជួយបង្កើនសកម្មភាពនៃប្រព័ន្ធភាពស៊ាំ និងអាចជួយក្នុងការលុបបំបាត់រ៉ាឌីកាល់ពីរាងកាយ។

. ជួយក្នុងការរំលាយអាហារ

ស្លឹកម្រុំ មានផ្ទុកវីតាមីនB សម្រាប់ជំនួយដល់ការការរំលាយអាហារ។ វីតាមីនទាំងនេះ ជួយគ្រប់គ្រងដំណើរការរំលាយអាហារ ដោយជួយត្រួតពិនិត្យកាបូអ៊ីដ្រាត និងខ្លាញ់ចូលទៅក្នុងរាងកាយរបស់អ្នក។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.thehealthsite.com

Share This 11571 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...