1. ទំព័រដើម
  2. សុខភាព
  3. វិធីសាស្រ្ត ៧ យ៉ាងដើម្បីបំបាត់ឈឺបំពងក
វិធីសាស្រ្ត ៧ យ៉ាងដើម្បីបំបាត់ឈឺបំពងក

ប្រឆាំងការរលាកបំពងក

ចំនុចទីមួយនៃការព្យាបាលការឈឺបំពង់ក ឲមានប្រសិទ្ធិភាពបំផុត គឺប្រើថ្នាំគ្មានវេជ្ជបញ្ជាមួយចំនួន, ថ្នាំប្រឆាំងនឹងការរលាក (NSAIDs) ដូចជា Advil ឬ Aleve ជាដើម។​ លោកបណ្ឌិត Linder បាននិយាយថា "ថ្នាំទាំងនេះមានរួមបញ្ចូលគ្នារវាងថ្នាំប្រឆាំងការរលាក និងថ្នាំបំបាត់ការឈឺចាប់ ដូច្នេះវាអាច ធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន ហើយប្រសិនបើអ្នកមានជំងឺគ្រុនក្តៅវិញនោះវាក៏អាចជួយកាត់បន្ថយរោគសញ្ញារបស់អ្នកបានផងដែរ។ "

ខ្ពុរមាត់ទឹកអំបិល

ការសិក្សាជាច្រើនបានរកឃើញថា ទឹកអំបិលក្តៅអាចកាត់បន្ថយការហើមបំពង់កនិងស្លេសរាវដែលជួយលាងសម្អាតការរលាកឬបាក់តេរី។ជាទូទៅគ្រូពេទ្យណែនាំ អោយប្រើអំបិលពាក់កណ្តាលស្លាបព្រាកាហ្វេ លាយជាមួយនៃទឹកមួយពែង ។ ប្រសិនបើមានរសជាតិប្រៃពេកគឺមិនល្អសម្រាប់អ្នកទេ ដូច្នេះអ្នកអាចសាកល្បងបន្ថែមចំនួនទឹកឃ្មុំបន្តិច។

 

ស្ករបៀម និង ស្ព្រៃយ៍(spray)

ការជញ្ជក់អាចជួយពន្លឿនការផលិតទឹកមាត់ដែលអាចជួយរក្សាសំណើមក្នុងបំពង់ក។ ដូច្នេះអ្នកអាចបៀមស្ករគ្រាប់ បន្ថែមពីលើនេះទៅទៀត អ្នកគួរជ្រើសរើសយកម៉ាកមួយណាដែលមានធាតុផ្សំត្រជាក់ឬស្ពឹកដូចជាជាតិមេនថល(menthol) ឬ ប្រេងខ្យល់(eucalyptus)។ស្ព្រៃយ៍បាញ់ដែលគ្មានវេជ្ជបញ្ជាដូចជា ផលិតChloraseptic ក៏មានប្រសិទ្ធិភាព ស្រដៀងគ្នានឹងស្ករបៀមដែរ។ ពួកវាមិនអាចព្យាបាលការឈឺករបស់អ្នក ឬ ព្យាបាលផ្តាសាយបានទាំងស្រុងទេ  ប៉ុន្តែពួកវាអាចជួយបន្ថយការឈឺចាប់បណ្តោះអាសន្នបាន។

 

សេរ៉ូក្អក

ទោះបីជាអ្នកមិនទាន់មានអាការៈក្អកក៏ដោយ  សេរ៉ូក្អកអាចជួយបន្ធូរបន្ថយការឈឺចាប់បានដូចជាស្ករបៀមនិងស្ព្រៃយ៍បាញ់ដែរ។ប្រសិនបើអ្នកត្រូវទៅធ្វើដំណើរទៅធ្វើការ អ្នកគួរជ្រើសរើសយកសេរ៉ូក្អកណាដែលមានរូបមន្តដែលមិនធ្វើអោយងងុយគេង។ ប៉ុន្តែប្រសិនបើអ្នកកំពុងមានបញ្ហាក្នុងការគេងពេលយប់ដោយសារតែការឈឺក គួរជ្រើសយករូបមន្ត ដូចជា NyQuil  ឬ Robitussin AC អាចបំបាត់ការឈឺចាប់និងជួយឱ្យអ្នកគេងលក់បាន។

 

ជាតិទឹក

លោកបណ្ឌិត Linder បាននិយាយថា “ ការរក្សាជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់ជាពិសេសនៅពេលដែលអ្នកឈឺ ឬ រលាកបំពង់កជាដើម។ អ្នកគួរតែញាំទឹកអោយបានគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយរបស់អ្នកល្អប្រសើរ ហើយអាចប្រយុទ្ធប្រឆាំងនឹងរោគសញ្ញា ជំងឺផ្តាសាយផ្សេងទៀតបាន “។លោកបណ្ឌិត Linder បានបន្ថែមទៀតថា អ្នកញាំទឹកអ្វីក៏បានដែរ។ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរមកញាំទឹកដែលមានជាតិស្ករ ដូចជាទឹកផ្លែឈើ ឬ អ្វីដែលមានរសជាតិប្រៃៗ ដូចជាស៊ុបមាន់ជាដើម។

 

ទឹកតែ

មិនចង់ញាំទឹក? ទឹកតែក្ដៅៗ មួយពែងអាចជួយបន្ថយអាការៈឈឺបំពង់កបានយ៉ាងល្អ។ ជាការបន្ថែមទៀត  តែអាចកែច្នៃដោយផលិតពីស្លឹកតែពណ៌ស ពណ៌ខ្មៅ ឬបៃតងដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំនិងការពារការឆ្លងមេរោគ។ដើម្បីអោយមានប្រសិទ្ធិភាពកាន់តែប្រសើរ អ្នកបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ វាជាឱសថមួយដ៏មានលក្ខណៈសម្បត្តិ ហើយអាចប្រឆាំងនឹងបាក់តេរីដែលអាចជួយអ្នកឆាប់ជាសះស្បើយបានយ៉ាងលឿន។

 

ស៊ុប​មាន់

នេះជាវិធីសាស្រ្តធម្មជាតិសម្រាប់បំបាត់ផ្តាសាយ។ ស៊ុបមាន់អាចជួយបន្ធូរអាការៈឈឺបំពង់កបានផងដែរ។ លោកបណ្ឌិត Linder បាននិយាយថា "សូដ្យូមដែលមាននៅក្នុងស៊ុបនេះពិតជាអាចមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកបាន" ។ស៊ុបមានអត្ថប្រយោជន៍បន្ថែមមួយនៅពេលដែលអ្នកជំងឺ មិនអាចបរិភោគអាហារបានដោយសារតែមានការឈឺចាប់ ការហើមបំពង់ក ឬការឈឺខ្លាំងណាស់។​ ដូច្នេះ អ្នកអាចក្រេបទឹកស៊ុប អាចធានាថាអ្នកអាចទទួលបានសារធាតុចិញ្ចឹមដែលអ្នកត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគរបស់អ្នក៕

ប្រែសម្រួលដោយ ៖ លោក នឿក វិបុល

ប្រភព health.com

Share This 18438 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...