វិធីសាស្រ្តសាមញ្ញៗ ប៉ុន្តែអាចបំបាត់ក្អកយ៉ាងឆាប់រហ័ស
ទោះបីជា រោគក្អកមិនប៉ះពាល់ដល់អាយុជីវិតក៏ដោយ ប៉ុន្តែវាក៏ផ្តល់ការរំខានដល់ការរស់នៅ ឬការធ្វើការរបស់អ្នក។ អ្នកអាចព្យាលរោគក្អកបានយ៉ាងមាមប្រសិទ្ធភាព និងធូរស្រាលបាន ដោយគ្រាន់តែប្រើប្រាស់ឱសថបុរាណមួយចំនួនដូចខាងក្រោម ៖
ទំពាំងបាយជូ - ការទទួលទានផ្លែទំពាំងបាយជូ ក៏អាចជួយបន្ថយការរំខានពីរោគក្អក និងកម្ចាត់ស្លេស៍បាន។ សូមព្យាយាមធ្វើពិសារទឹកទំពាំងបាយជូ ដើម្បីកាត់បន្ថយក្អក។
ខ្ទឹមស - ខ្ទឹមស ត្រូវបានគេប្រើប្រាស់សម្រាប់ប្រឆាំងនឹងបាក់តេរី និងមេរោគ។ ម្យ៉ាងវិញទៀត វាជួយសម្រួលទៅដល់ផ្លូវដង្ហើម និងកាត់បន្ថយការរមាស់ ដែលអាចបណ្តាលឱ្យអ្នកក្អក។
ផ្លែប៉ោម - ផ្លែប៉ោម គឺជាដំណោះស្រាយដ៏ល្អសម្រាប់រោគក្អក។
ទឹកប្រទាលកន្ទុយក្រពើ - ពិសារទឹកប្រទាលកន្ទុយក្រពើ លាយជាមួយទឹកឃ្មុំ អាចជួយលាយជម្រះបំពង់ក និងបំបាត់ក្អក។
ដើមឈើអែម - ត្រូវបានគេស្គាល់ថា អាចជួយបន្ធូរការរលាកបំពង់ក ព្រមទាំងប្រើប្រាស់សម្រាប់ព្យាបាលការក្អក។
ទឹកដោះគោក្តៅជាមួយទឹកឃ្មុំ - នេះ គឺជាមធ្យោបាយដ៏អស្ចារ្យសម្រាប់ក្អកស្ងួត។ ទឹកដោះគោក្តៅជាមួយទឹកឃ្មុំ អាចជួយសម្រួលការលំបាក និងការឈឺចាប់ដើមទ្រូង។ ប្រសិនបើការប្រើប្រាស់មុនពេលគេង, អ្នកនឹងគេងលក់បានស្រួលដោយគ្មានការរំខាន។
ខ្ញី - ខ្ញីមិនត្រឹមតែត្រូវបានគេទទួលស្គាល់ថាជាអាចប្រយុទ្ធជាមួយនឹងជំងឺមហារីកទេ ថែមទាំងអាចព្យាបាលរោគក្អកយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.naturalsociety.com
Share This | 7691 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...