ការដើរ គឺជារឿងមូយដែលចាំបាច់ ហើយវាក៏ផ្តល់អត្ថប្រយោជន៍សំខាន់ចំនូន ៨ប្រភេទសម្រាប់សុខភាពរបស់អ្នក ៖
១. ការដើរអាចជួយពង្រឹងបេះដូងរបស់អ្នក
ការដើរជាទៀងទាត់ជួយកាត់បន្ថយ ការប្រឈមនឹងគ្រោះថ្នាក់នៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ វាជាការធ្វើលំហាត់ប្រាណមួយដ៏ល្អសម្រាប់ជួយសម្រួលដល់ចង្វាក់បេះដូងបានយ៉ាងល្អ ដោយការបញ្ចុះកម្រិតកូឡេស្តេរ៉ុលអាក្រក់(LDL) ដើម្បីជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ុលល្អ (HDL) ។អ្នកជំនាញខាងជំងឺដាច់សរសៃឈាមខួរក្បាលបាននិយាយថា “ការដើររយៈពេល 30 នាទីជារៀងរាល់ថ្ងៃ អាចជួយទប់ស្កាត់ និងគ្រប់គ្រងសម្ពាធឈាមខ្ពស់ ដែលបណ្តាលមកពីជំងឺដាច់សរសៃឈាមខួរក្បាល, ការកាត់បន្ថយហានិភ័យបានដល់ទៅ 27 ភាគរយ ”។
២. ការដើរកាត់បន្ថយហានិភ័យជំងឺ
ទម្លាប់ដើរទៀងទាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ ប្រហែល ៦០ ភាគរយ។ ការដើរអាចកាត់ន្ថយការវិវត្តទៅជាជំងឺមហារីកពោះវៀនធំសុដន់ ឬស្បូនទៅដល់ ២០ ភាគយ។
៣. ការដើរអាចជួយអ្នកក្នុងការសម្រកទម្ងន់
ការដើរអាចដុតបំផ្លាញកាឡូរីបានជាធម្មតាប្រហែលជា ៧៥កាឡូរី ដោយការចំណាយពេលដើរត្រឹមតែ ៣០ នាទី។ ប្រសិនបើអ្នកបង្កើនល្បឿននៃការដើរ ៣គ.ម ក្នុងមួយម៉ោង វារអាចកាត់បន្ថយ ៩៩កាឡូរី ហើយបើអ្នកបង្កើនល្បឿននៃការដើរដល់ ៤ គ.ម ក្នុងមួយម៉ោង គឺ ១៥០ កាឡូរី។
៤. ការដើរជួយការពារជំងឺវង្វេង
មនុស្សវ័យចំណាស់ ដែលដើរបានច្រើនជាង ៦ម៉ោងក្នុងមួយសប្តាហ៍ គឺអាចជៀសវាងការរួញនៃខួរក្បាលនិងរក្សាការចងចាំបានល្អ។ ចាប់តាំងពីមានជំងឺវង្វេង វាបានប៉ះពាល់ដល់មនុស្សចំនួន 14 នាក់ ដែលភាគច្រើនមានអាយុចាប់ពី ៦៥ ដល់ ៨០ឆ្នាំ។
៥. ការដើរគឺជាបង្កើនសមត្ថភាពរបស់ជើង
ការដើរជាទៀងទាត់ គឺបានបង្កើនសមត្ថភាពសន្លាក់ និងសរសៃពួរគន្លាក់ជើងបានយ៉ាងល្អ។ បន្ថែមពីលើនេះការដើរឡើងភ្នំ ឬ ឡើងជណ្ដើរគឺវាមានប្រសិទ្ធិភាពជាង។ ក្នុងនោះផងដែរឥរិយាបទនៃជំហររបស់អ្នក ក៏អាចជួយដល់ចង្កេះរបស់អ្នកផងដែរ។
៦. ការដើរបង្កើនវីតាមីន D
មនុស្សជាច្រើននៅក្នុងប្រទេសអង់គ្លេស បានខ្វះវីតាមីន D ធ្វើឱ្យប៉ះពាល់ដល់ផ្នែកសំខាន់នៃរាងកាយមួយចំនូនដូចជា សុខភាពឆ្អឹង និងប្រព័ន្ធភាពស៊ាំ។ ការដើរ គឺជាវិធីដែលល្អឥតខ្ចោះ ដើម្បីទទួលបានការជួសជុលវីតាមីន D របស់អ្នក។
៧. ការដើរផ្តល់ឱ្យអ្នកនូវថាមពល
អ្នកនឹងទទួលបានថាមពលកាន់តែច្រើនពីការដើរ ព្រោះថាការដើរ គឺប្រភពមួយ ដែលអាចជួយបន្ថែមថាមពលធម្មជាតិល្អបំផុតនៅជុំវិញខ្លួន។ វាជួយបង្កើនលំហូរឈាម និងអុកស៊ីសែនដើម្បីបង្កើនការផ្គត់ផ្គង់គ្រប់កោសិកាក្នុងខ្លួនរបស់អ្នក និងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ សូមព្យាយាមដើរនៅពេលអ្នកសម្រាកអាហារថ្ងៃត្រង់ ហើយអ្នកគួរតែដើរនៅពេលល្ងាចបន្ថែមទៀត ដើម្បីទទួលបានភាពជោគជ័យ។
៨. ការដើរធ្វើឱ្យអ្នកសប្បាយចិត្ត
វាជាការពិតណាស់ ការធ្វើលំហាត់ប្រាណជួយជំរុញអារម្មណ៍របស់អ្នកស្រស់ថ្លា ។ ការសិក្សាបានបង្ហាញថា ការដើរ ពិតជាមានប្រសិទ្ធភាពខ្ពស់ ហាក់បីដូចជាថ្នាំបន្ថយទុក្ខព្រួយក្នុងកម្រិតស្រាលទៅមធ្យមនៅក្នុងករណីមួយចំនូនដូចជា ជំងឺធ្លាក់ទឹកចិត្ត ការបញ្ចេញអរម៉ូន កាត់បន្ថយស្រ្តេស និងអារម្មណ៍មិនល្អ។
ប្រែសម្រួលដោយ ៖ លោក នឿក វិបុល
ប្រភព៖ www.tescoliving.com
Share This | 7533 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...