1. ទំព័រដើម
  2. សុខភាព
  3. វិធីសាស្រ្ត ៨យ៉ាង ដើម្បីលុបបំបាត់រោគក្អកនៅពេលថ្ងៃ និងយប់
វិធីសាស្រ្ត ៨យ៉ាង ដើម្បីលុបបំបាត់រោគក្អកនៅពេលថ្ងៃ និងយប់

វិធីសាស្រ្ត ៨យ៉ាង ដើម្បីលុបបំបាត់រោគក្អកនៅពេលថ្ងៃ និងយប់

នៅពេលដែលអ្នកមានរោគក្អក, អ្នកតែងតែរមាស់នៅក្នុងបំពង់ករបស់អ្នក ដែលធ្វើឲ្យអ្នកពិបាកទ្រាំ។ រោគក្អកតែងតែមានការរំខានទៅដល់អ្នកគ្រប់ពេលវេលា រាល់ពេលដែលអ្នកធ្វើការទំនាក់ទំនងជាមួយអអ្នកដ៏ទៃ ហើយក្អកក៏រំខានដល់ការគេងរបស់អ្នកនៅពេលយប់ផងដែរ។ លោក Olveen Carrasquillo ជាប្រធានវេជ្ជសាស្ត្រនៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ Miami Miller បាននិយាយថា "ការក្អកភាគច្រើនបំផុតក្នុងរយៈពេលពីរ ទៅបីសប្តាហ៍ គឺរលាយបាត់ទៅវិញហើយ»។

វិធីសាស្រ្ត ៨យ៉ាង ដើម្បីលុបបំបាត់រោគក្អកថ្ងៃ និងយប់

រក្សាសំណើមដល់ស្បែក

ការទទួលបានសារធាតុរាវឱ្យបានគ្រប់គ្រាន់គឺជារឿងល្អសម្រាប់សុខភាព។ នៅពេលដែអ្នកមានជំងឺផ្តាសាយ អ្នកនឹងមានស្លេស ដែលអាចបង្កឲ្យក្អក ដូចនេះហើយនៅពេលដែលអ្នកបរិភោគទឹក អាចជួយកាត់បន្ថយស្លសចញស្តើង និងប្រយុទ្ទប្រឆាំងជាមួយនឹងជំងឺក្អកបាន។

ប្រើថ្នាំក្អក

ឱសថក្អក អាចជួយឲ្យអ្នកបាត់ក្អកបានយ៉ាងឆាប់រហ័ស។

តែបៃតង

តែបៃតងសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្មអាចជួយកាត់បន្ថយរោគសញ្ញាការឆ្លងមេរោគលើផ្លូវដង្ហើម ហើយយើងក៏អាចបន្ថែមទឹកឃ្មុំពីលើនេះ ក៏បានដែរ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរជាមុន។

ស្រូបយកតុលិកា

នៅពេលដែលអ្នកលុបបំបាត់ក្អក គឺជាការល្អសម្រាប់ ការរមាស់ករ, ឈឺបំពង់ក និងការកាត់ល្បឿននៃការក្អក។ ស្ករគ្រាប់បានផ្តល់នូវសំណើម និងអាចជួយបន្ថយការក្អកស្ងួត។

 

ដើម្បីឲ្យអ្នកបានសម្រាកច្រើននៅពេលយប់ អ្នកគួរតែប្រើប្រាស់ឱសថមួយចំនួនដូចខាងក្រោម៖

ទឹកឃ្មុំ

ទឹកឃ្មុំ ជាថ្នាំមួយប្រភេទ ដែលអាចជួយកាត់បន្ថយការក្អករបស់ពួកគេនៅពេលយប់បាន ប៉ុន្តែអ្នកត្រូវចាំថា ទឹកឃ្មុំមិនត្រូវផ្តល់ឲ្យកុមារដែលមានអាយុតិចជាង 1 ឆ្នាំទេ ដោយសារតែវាជាហានិភ័យនៃជាតិពុលសម្រាប់ទារក។

ចំហាយទឹក

ចំហាយទឹក ធ្វើការបន្ថែមជាតិសំណើម ដើម្បីខ្យល់អាចឆ្លងកាត់ផ្លូវដង្ហើមរបស់អ្នក​ និងកាត់បន្ថយការឈឺបំពងក និងក្អកបាន។

សម្រាកឲ្យបានច្រើន

ដេក ជាវិធីសាស្រ្តមួយដែលអាចកាត់បន្ថយការក្អក និងតឹងច្រមុះបាន ព្រោះវាជួយកាត់បន្ថយការចាល់អាស៊ីតពីក្រពះ (ជំងឺចាល់អាស៊ីតក្រពះ) ដែលអាចបណ្តាលឱ្យក្អក។

ប្តូររូបមន្តបំបាត់ក្អក

ថ្នាំប្រឆាំងជាមួយនឹងជំងឺក្អកអាចធ្វើឱ្យអ្នកងងុយដេកនៅកន្លែងធ្វើការ ប៉ុន្តែអ្នកអាចប្តូរទៅលេបពេលយប់វិញ ដូចនេះហើយនៅពេលដែលអ្នកងើបពីប្រលឹម អ្នកនឹងមានអារម្មណ៍ស្រស់ថ្លាពេលជួបអ្នកដ៏ទៃ។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.everydayhealth.com

Share This 9385 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...