អត្ថប្រយោជន៍របស់ប្រទាលកន្ទុយក្រពើ សម្រាប់ព្យាបាលការឈឺបំពង់ក
ប្រទាលកន្ទុយក្រពើ គឺជាប្រភេទរុក្ខជាតិមួយប្រភេទ ដែលផ្តល់អត្ថប្រយោជន៍ខ្លាំងបំផុត សម្រាប់ឲ្យរាងកាយមានសុខភាពល្អ។ ប្រទាលកន្ទុយក្រពើ មានផ្ទុកនៅសារធាតុជាច្រើន ដូចជា កាល់ស្យូម, សូដ្យូម, ជាតិដែក, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, និងវីតាមីនដូចជា A, B1, B2, B6, B12, C និង E, និងអាស៊ីត Folic niacin ដែលជាប្រភពថាមពលសំខាន់ សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ សន្លាក់ និងពោះវៀនធំ។
ការឈឺបំពង់ក គឺជារោគសញ្ញានៃមេរោគ ឬប្រតិកម្មអាឡែហ្ស៊ី និងបង្កឡើងដោយវីរុសផ្តាសាយ, អាស៊ីត, ឬអាឡែរហ្សី។។ ការទទួលទានប្រទាលកន្ទុយក្រពើ អាចបង្កើនប្រព័ន្ធភាពស៊ាំ និងបំបាត់ការឈឺបំពង់ក។ ទឹកប្រទាលកន្ទុយក្រពើ អាចជួយលាងសម្អាតប្រព័ន្ធរំលាយអាហារ និងបន្ថយទឹកអាស៊ីតនៅក្នុងក្រពះ។ លើសពីនេះទៅទៀត ប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ព្យាបាលការឈឺបំពង់ក បានយ៉ាងឆាប់រហ័ស ព្រោះថា វាមានប្រសិទ្ធិភាពក្នុងការសម្លាប់បាក់តេរី, មេរោគ, និងផ្សិតដែលអាចរស់នៅក្នុងមាត់ ព្រមទាំងជួយដោះស្រាយបញ្ហាអញ្ចាញធ្មេញផងដែរ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.aloeplant.info
Share This | 23056 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...