1. ទំព័រដើម
  2. សុខភាព
  3. ទារកមានការប្រឈមខ្លាំងនឹងជំងឺរាគ? តើមាតាគួរធ្វើដូចម្តេចទៅ?
ទារកមានការប្រឈមខ្លាំងនឹងជំងឺរាគ? តើមាតាគួរធ្វើដូចម្តេចទៅ?

ទារកមានការប្រឈមខ្លាំងនឹងជំងឺរាគ? តើមាតាគួរធ្វើដូចម្តេចទៅ?

ការបរិភោគ គឺជាចំនែកមួយយ៉ាងធំ ដែលបង្កឲ្យទារកមានជំងឺរាគ។​ ជាធម្មតា ក្លិន និងពណ៌​នៃការរាគរបស់ទារក អាស្រ័យទៅនឹងការបរិភោគដូចជា ទឹកដោះគោ ឬអាហាររឹង ហើយជំងឺរាគ បានបង្កឲ្យទារកខ្សោះជាតិទឹកនៅក្នុងខ្លួន រហូតដល់ស្លាប់បាន។ តើមានវិធីសាស្រ្តអ្វី ដើម្បីឲ្យទារកជៀសផុតពីជំងឺរាគ?

មូលហេតុនៃជំងឺរាគរូសចំពោះទារក

រឿងជាច្រើនអាចបណ្តាលឱ្យមានជំងឺរាគរួមមាន:

  • ការឆ្លងមេរោគវីរុស បាក់តេរី ឬប៉ារ៉ាស៊ីត ដែលគេរកឃើញមេរោគទាំងនេះស្ថិតនៅជាមួយអាហារ ឬទឹក ដែលមិនស្អាត នៅពេលដែលទារកបរិភោគ
  • អាឡែរហ្សីចំពោះថ្នាំ
  • ផឹកទឹកផ្លែឈើច្រើនពេក
  • ការពុល

ការព្យាបាលជំងឺរាគរូស

វេជ្ជបណ្ឌិតអាចផ្តល់អនុសាសន៍ ឱ្យអ្នកផ្តល់ឱ្យកូនរបស់អ្នកនូវទឹកអូរ៉ាលីត ដែលអាចទិញនៅគ្រប់ឱសថស្ថាន ដើម្បីបំពេញជាតិនៅក្នុងខ្លួន និងការពារការខ្សោះជាតិទឹក។ ទារកដែលមានជំងឺរាក គួរជៀសវាងការញ៉ាំអ្វីដែលអាចធ្វើឱ្យវាកាន់តែអាក្រក់រួមទាំង:

  • អាហារមានជាតិខ្លាញ់ច្រើន
  • អាហារដែលមានជាតិសរសៃខ្ពស់
  • ផលិតផលទឹកដោះគោ
  • ប្រភេទនំផ្អែម ឬបង្អែម

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.webmd.com

Share This 7533 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...