ទារកយំ? ទារកមិនដេក?
គ្មាននរណាម្នាក់ ចូលចិត្តសំលេងយំរបស់ទារកនោះទេ។ សម្រាប់អ្នកជាឪពុកម្តាយថ្មី ដែលទើបនឹងមានកូន អ្នកនឹងផលវិបាក និងពិបាកទ្រាំនៅពេលដែលអ្នកស្តាប់លឺកូនរបស់អ្នកយំ។ ប៉ុន្តែអ្នកក៏មិនត្រូវបារម្ភខ្លាំងពេកនោះទេ ព្រោះថាអ្នកអាចដោះស្រាយបញ្ហាទាំងនោះបាន នៅពេលដែលអ្នកដឹងពីមូលហេតុ។
ហេតុអ្វីបានជាកូនរបស់អ្នកនៅពេលយប់! ខាងក្រោមនេះជាមូលហេតុ ដែលអាចធ្វើឲ្យទារកយំ ៖
ដោយសារឃ្លាន ៖ នៅពេលដែលទារកឃ្លាន នោះទារកនឹងផ្តល់សញ្ញាដូចជាកណ្តាប់ដៃ ឬមាត់ទំពារ។
កន្ទបសើម / កខ្វក់ ៖ ការប្រឡាក់កន្ទបសើម គឺបង្កឲ្យទារកមានអាការៈមិនស្រួលខ្លួន ប្រសិនបើកូនរបស់អ្នកកំពុងយំដោយគ្មានមូលហេតុច្បាស់លាស់ សូមធ្វើការត្រួតពិនិត្យកន្ទបរហ័សដើម្បីឱ្យប្រាកដទាំងអស់គឺស្អាតនិងស្ងួត។
ជំងឺ ៖ បើទារករបស់អ្នកមានអារម្មណ៍ថាក្តៅ ក៏ជាមូលហេតុបង្កឲ្យទារកឈឺផងដែរ។
ក្តៅពេក / ត្រជាក់ពេក ៖ តើធ្វើដូចម្តេចដើម្បីស្លៀកពាក់ឱ្យទារកយ៉ាងកក់ក្តៅចំពោះការគេង ដែលអាចជួយរក្សាសីតុណ្ហភាពល្អបំផុតសម្រាប់ទារក។
ដុះធ្មេញ ៖ ដុះធ្មេញ ក៏ជាមូលហេតុមួយដែលបង្កឲ្យទារកយំ និងប៉ះពាល់ដល់ការគេងរបស់ទារកផងដែរ។
មានការលូតលាស់ ៖ ក្នុងអំឡុងពេលលូតលាស់ ទារកអាចគេងបានច្រើនជាងធម្មតា - ប៉ុន្តែដំណេករបស់ទាករនឹងខ្លី ហើយច្រើនដងជាងធម្មតា។
ពន្លឺ និងសំលេង ៖ ពន្លឺ និងសំលេង អាចផ្តល់ផលរំខានដល់ការគេងរបស់ទារក។ សូមចាប់ផ្តើមផ្តល់ឲ្យទាករគេងនៅក្នុងបន្ទាប់ដែលមានពន្លឺខ្សោយ និងស្ងាត់ ដើម្បីឲ្យទារកគេងបានយូរ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.babysleepsite.com
Share This | 10872 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...