អត្ថប្រយោជន៍នៃផ្លែក្រូចសើច សម្រាប់កាត់បន្ថយជំងឺទឹកនោមផ្អែម
ផ្លែក្រូចសើច ក៏ជាឱសថធម្មជាតិដ៏ស័ក្តិសិទ្ធ ដែលត្រូវបានគេយកមកប្រើប្រាស់សម្រាប់ព្យាបាលជំងឺបេះដូង និងសរសៃឈាមបានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត។ ម៉្យាងវិញទៀត វាមានផ្ទុកនៅ polyphenols ដែលអាចជួយការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង, ជំងឺមហារីក, ការបាត់បង់ឆ្អឹង, ជំងឺទឹកនោមផ្អែម និងជំងឺចុះខ្សោយដទៃទៀត។ ជាពិសេស វាជួយកាត់បន្ថយកូឡេស្តេរ៉ុល និងទ្រីគ្លីសេរី ព្រមទាំងជួយត្រួតពិនិត្យជាតិស្ករក្នុងឈាមទៀតផង។
ផ្លែក្រូចសើច កាត់បន្ថយកម្រិតជាតិខ្លាញ់
ផ្លែក្រូចសើច មានសម្ថតភាពខ្ពស់នៅក្នុងការជួយកាត់បន្ថយ ឬបញ្ចុះកូឡេស្តេរ៉ុលនៅក្នុងឈាម។ លើសពីនេះទៀត ផ្លែក្រូចសើច ជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នកទៀតផង ព្រមទាំងជួយកាត់បន្ថយការប្រមូលផ្តុំនៃទ្រីគ្លីសេរីនៅក្នុងថ្លើម ។
ផ្លែក្រូចសើច សម្រាប់ជួយរក្សាសុខភាពល្អ
កម្រិតជាតិខ្លាញ់ គឺជាផ្នែកមួយនៃសុខភាពបេះដូង និងសរសៃឈាម។ សារជាតិ polyphenols នៅក្នុងផ្លែក្រូចសើច គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងក្លាណាស់ ដែលធ្វើការការពារប្រឆាំងនឹងការខូចខាតរ៉ាឌីកាល់សេរីក្នុងជាលិការាងកាយរួមទាំង endothelium សរសៃឈាមសំខាន់។ ផ្លែក្រូចសើច គឺជាឱសថធម្មជាតិសម្រាប់ធ្វើការព្យាបាលរោគសញ្ញារំលាយអាហារយ៉ាងមានប្រសិទ្ធិភាព និងមានសុវត្តិភាពបំផុត។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.drwhitaker.com
Share This | 9453 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...