ការ៉ុត គឺជាបន្លែ ដែលអាចផ្តល់ឲ្យអ្នកទទួលបានសុខភាពល្អ ជាពិសេសវាមានផ្ទុក carotene និងវីតាមីន A ដែលមានប្រយោជន៍សម្រាប់សុខភាពភ្នែករបស់យើង។ ការ៉ុត គឺជាប្រភពសម្បូរសារធាតុចិញ្ចឹមល្អៗដូចជា វីតាមីន C, K និង B ព្រមទាំងរួមបញ្ជូលម៉ង់ហ្គាណែ, ម៉ាញេស្យូម, ផូស្វ័រ, ប៉ូតាស្យូម, កាល់ស្យូមនិងជាតិដែក។
បើទោះបីជា វាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពភ្នែក, ចលនាពោះវៀន និងជួយបង្កើនប្រព័ន្ធភាពស៊ាំ។ លើសពីនេះទៀត វាបានផ្តល់អត្ថប្រយោជន៍បន្ថែមទៀតទៅលើជំងឺហឺត, ការក្អក, រលាកទងសួត, ជំងឺផ្តាសាយ និងបញ្ហាផ្លូវដង្ហើមគ្រប់ប្រភេទ។
នេះជារបៀបដើម្បីរៀបចំវា:
គ្រឿងផ្សំ:
- ១/២ គីឡូក្រាមនៃការ៉ុត
- ទឹកឃ្មុំ ៣-៤ ស្លាបព្រា
សេចក្តីណែនាំ:
អ្នកគួរតែយក ការ៉ុត មកហាន់ជាចំនិតៗ បន្ទាប់មកយកវាទៅស្ងោរ ដើម្បីឲ្យវាទន់។ បន្ទាប់មកទៀត អ្នកត្រូវស្រង់វាចេញពីទឹក្តៅ។
ចូរចងចាំថា អ្នកចាំបាច់ទុកទឹកឲ្យវាត្រជាក់ បន្ទាប់មកអ្នកត្រូវបន្ថែមទឹកឃ្មុំចូលទៅក្នុង។ ក្រោយមកទៀត អ្នកត្រូវកិនវាឲ្យម៉ត់ រួចហើយអ្នកអាចរក្សាវានៅក្នុងកន្លែងត្រជាក់ ឬទូរទឹកកកបាន (៨-១០ អង្សា C)។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.healthyfoodhouse.com
Share This | 14000 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...