1. ទំព័រដើម
  2. សុខភាព
  3. ស៊ុតមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព និងអ្នកជំងឺទឹកនោមផ្អែម?
ស៊ុតមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព និងអ្នកជំងឺទឹកនោមផ្អែម?

ស៊ុតជាអាហារដ៏ល្អនិងជាប្រភពធំនៃប្រូតេអ៊ីន។ សមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិកបានចាត់ទុកស៊ុតជាជម្រើសដ៏អស្ចារ្យបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ស៊ុតធំមួយមានផ្ទុកកាបូអ៊ីដ្រាតប្រហែលកន្លះក្រាម ដូច្នេះវាត្រូវបានគេសន្មតថាវានឹងមិនបង្កើនកម្រិតជាតិស្ករក្នុងឈាមទេ។ ស៊ុតមានកូឡេស្តេរ៉ុលខ្ពស់​ ស៊ុតធំមួយមានកូឡេស្តេរ៉ុលជិត 200 មីលីក្រាម ប៉ុន្តែ តើវាមានផលប៉ះពាល់អវិជ្ជមានដល់រាងកាយដែលឬទេ។

ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម តាមការត្រួតពិនិត្យកូឡេស្តេរ៉ុលរបស់អ្នកគឺសំខាន់ណាស់ ដោយសារតែជំងឺទឹកនោមផ្អែមគឺជាកត្តាហានិភ័យមួយសម្រាប់ជំងឺសរសៃឈាមបេះដូង។ កម្រិតខ្ពស់នៃកូឡេស្តេរ៉ុលក្នុងឈាម អាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ដូច្នេះវាជាការសំខាន់ណាស់សម្រាប់នរណាម្នាក់មានជំងឺទឹកនោមផ្អែមដើម្បីជាការយល់ដឹងនិងការកាត់បន្ថយហានិភ័យជំងឺបេះដូងដទៃទៀត។

អត្ថប្រយោជន៍នៃស៊ុត

នៅក្នុងស៊ុតទាំងមូលមានផ្ទុកប្រូតេអ៊ីនប្រមាណ 7 ក្រាម ។ ស៊ុតគឺជាប្រភពនៃសារធាតុប៉ូតាស្យូមដែលគាំទ្រសរសៃប្រសាទនិងសុខភាពសាច់ដុំ។ ប៉ូតាស្យូមជួយឱ្យកម្រិតជាតិសូដ្យូម នៅក្នុងរាងកាយមានតុល្យភាពផងដែរ ហើយវាអាចធ្វើអោយសុខភាពសរសៃឈាមបេះដូងរបស់អ្នកប្រសើរឡើង។ ស៊ុតមានសារធាតុបំប៉នជាច្រើនដូចជាសារធាតុ lutein ដែលការពារអ្នកប្រឆាំងនឹងជំងឺ និងកូលីនដែល ផ្តល់ភាពប្រសើរឡើងដល់សុខភាពខួរក្បាល។ ស៊ុតពណ៌លឿងមានផ្ទុក biotin សម្រាប់អោយសក់ ស្បែក និងក្រចកមានសុខភាពល្អ ព្រមទាំងជួយផលិតអាំងស៊ុយលីន។ ស៊ុតមាន់ មានអូមេហ្គា ៣(Omega-3)ខ្ពស់  ដែលជាជាតិខ្លាញ់ដែលមានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែម។

 

ប្រែសម្រួលដោយ ៖ លោក នឿក វិបុល

ប្រភព www.healthline.com

Share This 8694 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...