1. ទំព័រដើម
  2. សុខភាព
  3. ដឹងអត់ថាខ្ទឹមសមានអត្ថប្រយោជន៍ចំពោះជំងឺទឹកនោមផ្អែមអ្វីខ្លះ?
ដឹងអត់ថាខ្ទឹមសមានអត្ថប្រយោជន៍ចំពោះជំងឺទឹកនោមផ្អែមអ្វីខ្លះ?

សម្ពាធឈាមខ្ពស់, ជំងឺស្ទះសរសៃរឈាម, ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល គឺសុទ្ធតែជាជំងឺដែលបង្កហានិភ័យចំពោះអ្នកជំងឺទឹកនោមផ្អែម។ ក្នុងករណីធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែម អាចឈានឱ្យមានការកាត់អវយវ, ខ្វាក់, ខូចប្រព័ន្ធប្រសាទ និង ខ្សោយតម្រងនោមដែលអាចតម្រូវឱ្យមានការលាងឈាមដែលមានតម្លៃថ្លៃហើយគួរអោយខ្លាច ឬ ត្រូវប្តូរតម្រងនោមថ្មីជាដើម។

ជាមួយនឹងសមាសធាតុសារធាតុគីមីនៅក្នុងរុក្ខជាតិជាង 400 ប្រភេទ ដែលជាសក្តានុពលឱសថនៃខ្ទឹមសគឺមានច្រើនជាងគេលើសលប់។ ដោយផ្អែកលើ វិទ្យាសាស្រ្តសម័យទំនើប ដែលបានធ្វើការស្រាវជ្រាវពីអត្ថប្រយោជន៍នៃខ្ទឹមស បានបង្ហាញថាវាពិតជារុក្ខជាតិមួយដែលមានប្រសិទ្ធិភាពសម្រាប់ការព្យាបាលជំងឺទាំងប៉ុន្មានរបស់មនុស្ស។

ការស្រាវជ្រាវបន្ថែមទៀត បានបង្ហាញពីប្រសិទ្ធភាពខ្ទឹមសចំពោះជំងឺទឹកនោមផ្អែមនេះ។ ខ្ទឹមសឆៅនិងឆ្អិនអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ វាត្រូវបានគេជឿផងដែរថា វាមានលក្ខណៈសម្បត្តិជាឱសថក្នុងការទប់ស្កាត់ឬកាត់បន្ថយផលប៉ះពាល់មួយចំនួននៃផលវិបាករបស់ជំងឺទឹកនោមផ្អែម។

ប្រសិទ្ធិភាពរបស់ខ្ទឹមសចំពោះជំងឺទឹកនោមផ្អែម គឺ:

  • បន្ថយកម្រិតនៃជាតិស្ករ / ជាតិស្ករក្នុងឈាម
  • ពង្រឹងប្រព័ន្ធភាពស៊ាំ
  • កាត់បន្ថយ LDL (ដង់ស៊ីតេជាតិខ្លាញ់ទាប) ឬកូឡេស្តេរ៉ុលអាក្រក់
  • ធានានូវតុល្យភាពសម្ពាធឈាម
  • ការការពារជំងឺបេះដូង
  • ការពារ​ ឬ ប្រឆាំងនឹងជំងឺស្ទះសរសៃរឈាម
  • ប្រឆាំងការឆ្លងមេរោគ
  • ជំរុញឱ្យឈាមរត់ស្រួល៕

ប្រែសម្រួលដោយ ៖ លោក នឿក វិបុល

ប្រភព visihow.com

Share This 8486 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...