តើខ្ញុំអាចផ្តល់ថ្នាំក្អកឱ្យកូនបានទេ?
គ្រូពេទ្យភាគច្រើន មិនអនុញ្ញាត្តិឲ្យមាតាផ្តល់ថ្នាំទាំងនេះដល់កុមារវ័យក្មេងទេ។ ដោយយោងទៅតាម American Academy of Pediatrics បានព្រមានដល់ឪពុកម្តាយមិនឱ្យប្រើផលិតផលទាំងនេះសម្រាប់កុមារដែលមានអាយុតិចជាង ៤ ប៉ុន្តែសម្រាប់កុមារដែលមានអាយុចាប់ ៤ ទៅ ៦ឆ្នាំ អាចប្រើប្រាស់ប្រើថ្នាំបាន ប្រសិនបើគ្រូពេទ្យផ្តល់អនុសាសន៍ឲ្យប្រើ។
នៅពេលកូនរបស់អ្នកមានអាយុ ៦ ឆ្នាំ, អ្នកអាចផ្តល់ថ្នាំក្អកទៅឱ្យគាត់តាមវេជ្ជបញ្ជា និងត្រូវប្រាកដថាវា ជាការសមរម្យសម្រាប់អាយុរបស់គាត់ និងការវាស់ស្ទង់កម្រិតថ្នាំឲ្យបានត្រឹមត្រូវ។ យើងមិនត្រូវផ្តល់ឱ្យកូនប្រើថ្នាំប្រភេទក្អក ឬថ្នាំផ្តាសាយក្នុងពេលតែមួយបានទេ។
តើមានកត្តាអ្វីខ្លះ ដែលអាចបង្កឱ្យកូនរបស់អ្នកក្អក?
កត្តាខាងក្រោមនេះ គឺជាមូលហេតុដែលបង្កឲ្យកើតជំងឺក្អក:
ជំងឺផ្តាសាយ
បើសិនជាកូនរបស់អ្នកមានជំងឺផ្តាសាយ, គាត់អាចក្អក និងកណ្តាស់ ដែលត្រូវជាមួយនឹងការហៀរសំបោរ ទឹកភ្នែក បរិភោគអាហារបានតិច និងអាចជាជំងឺគ្រុនទាប។
មេរោគក្នុងផ្លូវដង្ហើម
មេរោគក្នុងផ្លូវដង្ហើម (RSV) គឺមានការវាយប្រហារធំចំពោះទារក និងកូនក្មេង គ្រប់អាយុទាំងអស់។ រោគសញ្ញានៃមេរោគ RSV ស្រដៀងគ្នាទៅនឹងរោគសញ្ញានៃជំងឺផ្តា ប៉ុន្តែជាមួយនឹងការក្អកកាន់តែអាក្រក់ នៅក្នុងការដកដង្ហើម។
មេរោគ RSV ជាធម្មតាវាធ្វើការវាយប្រហារនៅចន្លោះខែវិច្ឆិកា និងពាក់កណ្តាលខែមីនា។ ប៉ុន្តែវាអាចនាំឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរច្រើនដូចជាជំងឺរលាកទងសួតតូច (ការរលាកនៃបំពង់ដង្ហើមតូច) និងជំងឺរលាកសួត (ការរលាកសួត) ជាពិសេសចំពោះទារកអាយុតិចជាងមួយឆ្នាំ។
ប្រតិកម្មអាលែហ្សី ជំងឺហឺត និងរលាក
អាឡែស៊ីអាចបណ្តាលឱ្យការតឹងច្រមុះ ឬការហៀរសំបោរ។ កុមារដែលមានជំងឺហឺតមានទំនោរទៅក្អកជាញឹកញាប់ផងដែរជាពិសេសនៅពេលយប់។ ប្រសិនបើកូនរបស់អ្នកមានជម្ងឺហឺត ដែលគាត់អាចមានការកកស្ទះទ្រូង, ពិបាកដកដង្ហើម, និងពិបាកដកដង្ហើម។ ការប៉ះពាល់ទៅនឹងជំងឺផ្តាសាយអាចបង្កឱ្យក្អកនៅក្នុងកុមារដែលមានជំងឺហឺត។
ជំងឺរលាកសួត ឬជំងឺរលាកទងសួត
ករណីជាច្រើននៃជំងឺរលាកសួត និងការឆ្លងមេរោគនៅក្នុងសួត ចាប់ផ្តើមចេញជាជំងឺផ្តាសាយ។ ប្រសិនបើកូនរបស់អ្នកមានជំងឺផ្តាសាយ ដែលមានសភាពមូយចំនួនដូចជា ក្អកជាប់រហូត ពិបាកដកដង្ហើម គ្រុនក្តៅ ឈឺរាងកាយ និងញាក់ សូមហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់លោកសម្រាប់ការណាត់ជួបមួយ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.babycenter.com
Share This | 6748 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...