1. ទំព័រដើម
  2. សុខភាព
  3. អត្ថប្រយោជន៍នៃផ្លែល្ហុង សម្រាប់កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
អត្ថប្រយោជន៍នៃផ្លែល្ហុង សម្រាប់កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

អត្ថប្រយោជន៍នៃផ្លែល្ហុង សម្រាប់កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

ផ្លែល្ហុង ត្រូវបានគេចាត់ចូលទៅក្នុងរបបអាហារដ៏សំខាន់ ព្រោះវាមានអត្ថប្រយោជន៍ល្អចំពោះសុខភាព។ តាមការសិក្សាបានបង្ហាញថា ការទទួលទានផ្លែល្ហុង មានការថយចុះហានិភ័យនៃជំងឺធាត់, ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ផ្លែល្ហុង ជាផ្លែឈើដ៏កម្រ ព្រមទាំងពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន, សារធាតុចិញ្ចឹម និងវីតាមីន ដែលបានដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយបញ្ហាសុខភាពដូចជាមហារីក និងឆ្អឹងបាក់។

ជាមធ្យមផ្លែល្ហុងមួយផ្លែ មានផ្ទុក ៤.៧ ក្រាមនៃជាតិសរសៃ, ១២០ កាឡូរី, ៣០ ក្រាមនៃកាបូអ៊ីដ្រាត, ២ ក្រាមនៃប្រូតេអ៊ីន, និងការផ្តល់នូវ ២២៤% នៃតម្រូវការប្រចាំថ្ងៃរបស់វីតាមីន C ។ លើសពីនេះទៅទៀត ផ្លែល្ហុង គឺមានជាតិសរសៃខ្ពស់ ដែលជួយការពារការទល់លាមក និងជួយលើកកម្ពស់កម្ពស់ការរំលាយអាហារបានល្អ។

ការសិក្សាបានបង្ហាញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 គួរតែទទួលទានរបបអាហារ ដែលមានផ្ទុកជាតិសរសៃខ្ពស់ ព្រោះវាផ្តល់ល្អប្រសើរសម្រាប់កម្រិតជាតិស្ករក្នុងឈាម, អាំងស៊ុយលី និងជាតិខ្លាញ់។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.diabetesincontrol.com

Share This 8114 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...