1. ទំព័រដើម
  2. សុខភាព
  3. តើស្ត្រីដែលមានជំងឺទឹកនោមផ្អែម អាចមានផ្ទៃពោះបានឬទេ?
តើស្ត្រីដែលមានជំងឺទឹកនោមផ្អែម អាចមានផ្ទៃពោះបានឬទេ?

តើស្ត្រីដែលមានជំងឺទឹកនោមផ្អែម អាចមានផ្ទៃពោះបានឬទេ?

ជំងឺទឹកនោមផ្អែម អាចកើតឡើងចំពោះមនុស្សម្នាក់ដោយមិនដឹងខ្លូននោះទេ ដោយសារប្រភពមួយចំនួនដូចជាការបរិភោគអាហារជាដើម។ តើស្រ្តីមានជំងឺទឹកនោមផ្អែមគួរធ្វើដូចម្តេច ទើបអាចមានផ្ទៃពោះបាន ព្រមទាំងកូនមានសុខភាពល្អ?

តើស្ត្រីដែលមានជំងឺទឹកនោមផ្អែម អាចមានផ្ទៃពោះបានឬទេ?

ចម្លើយយ៉ាងខ្លីគឺ "បាន" ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃ, ដូចនេះហើយអ្នកជំងឺត្រូវតែចាំបាច់ថែរក្សាសុខភាពរបស់ខ្លួនឯងដោយប្រុងប្រយ័ត្ន។ អ្នកត្រូវត្រួតពិនិត្យកម្រិតជាតិស្ករ និងការរក្សាកម្រិតជាតិស្ករឲ្យថេរ។ អ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ និងអ្នកជំនាញផ្នែកសុខភាពជាញឹកញាប់ នៅក្នុងអំឡុងពេលមានផ្ទៃពោះរបស់អ្នក និងព្យាយាម ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នកជាការល្អបំផុតតាមដែលអ្នកអាចធ្វើបាន។

តើជំងឺទឹកនោមផ្អែមផ្តល់ផលប៉ះពាល់ដូចម្តេចខ្លះ ដល់ស្រីមានផ្ទៃពោះ?

ជំងឺទឹកនោមផ្អែម បានផ្តល់ផលប៉ះពាល់ដល់អ្នកជំងឺដូចជាតម្រងនោម, ភ្នែក និងប្រព័ន្ធសរសៃប្រសាទ។ រោគសញ្ញាទូទៅដែលកើតមានចំពោះអ្នកមានជំងឺទឺកនោមផ្អែម ជាពិសេស ស្រ្តីដែលមានផ្ទៃពោះមួយចំនួនដូចខាងក្រោម :

  • សម្ពាធឈាមឡើងខ្ពស់
  • ការហើមអវយវៈ និងមុខ
  • ស្ពឹកដៃ និងជើង
  • ហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬសម្រាលកូនដោយការវះកាត់

ប្រសិនបើស្រ្តីមានផ្ទៃពោះ មិនបានមកពិនិត្យមើលជំងឺទឹកនោមផ្អែមទេ វាអាចបង្កគ្រោះថ្នាក់ដល់ជាទារកបានដូចជា ៖

  • កម្រិតជាតិស្ករក្នុងឈាមខ្ពស់
  • កម្រិតជាតិស្ករក្នុងឈាមទាបបន្ទាប់ពីកំណើត
  • កើតលឿង
  • ហានិភ័យនៃការទទួលបានជំងឺទឹកនោមផ្អែម

តើធ្វើដូចម្តេច ដើម្បីកាត់បន្ថយការប្រឈមជាមួយនឹងផលប៉ះពាល់ដល់ទារក ក្នុងពេលមានផ្ទៃពោះ?

អ្នកអាចធ្វើតាមជំហានងាយស្រួលមួយចំនួនក្នុងអំឡុងពេលមានផ្ទៃពោះដូចខាងក្រោម:

ធ្វើផែនការ

អ្នកត្រូវធ្វើផែនការសម្រាប់ការពិនិត្យសុខភាពពេញលេញមុនពេលមានផ្ទៃពោះ ព្រោះថាកម្រិតជាតិស្ករក្នុងឈាមអាចធ្វើឲ្យមានជំងឺទឹកនោមផ្អែម និងប៉ះពាល់ដល់រាងកាយមួយចំនួនបាន។

ពិនិត្យជំងឺជាទៀងទាត់

ស្ដ្រីមានជំងឺទឹកនោមផ្អែម គួរត្រូវពិនិត្យឲ្យបានច្រើនដងជាងអ្នកមិនមានជំងឺទឹកនោមផ្អែម ដើម្បីមានវិធានការទុកជាមុន សម្រាប់ការទប់ស្កាត់ការប៉ះពាល់ដល់ទារក។

ទទួលទានរបបអាហារត្រឹមត្រូវ

អ្នកជំងឺទឹកនោមផ្អែម ត្រូវអនុវត្តតាមផែនការរបបអាហារឲ្យបានត្រឹមត្រូវ ដើម្បីធានាឱ្យបានថាកម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេត្រូវបានរក្សាទុកនៅក្នុងធម្មតា។

ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ គឺត្រូវតែមានមុនពេល និងអំឡុងពេលមានផ្ទៃពោះសម្រាប់ស្ត្រីជំងឺទឹកនោមផ្អែមផងដែរ។ អ្នកគួរចំណាយពេលយ៉ាងហោចណាស់ ៣០ នាទីនៃការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃដូចជាការដើរ ដើម្បីកាត់បន្ថយនៃជំងឺទឹកនោមផ្អែម។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.newkidscenter.com

Share This 7429 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...