តើខ្ញុំអាចកាត់បន្ថយការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមដូចម្តេចទៅ?
មានកត្តាមួយចំនួនដែលអាចប្រឈមឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី 2 ដូចជាអាយុ, ជាតិសាសន៍, ឬប្រវត្តិគ្រួសារ។ យើងទាំងអស់គ្នាអាចធ្វើឱ្យមានការផ្លាស់ប្តូរបន្តិចម្តងៗ ដើម្បីជួយយើងបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 2 របស់យើងបាន។ ការធ្វើចលនា និងហាត់ប្រាណជារៀងរាល់ថ្ងៃ អាចកាត់បន្ថយការប្រឈមនៃការទទួលបានជំងឺទឹកនោមផ្អែមប្រភេទ 2 ព្រមទាំងមានអារម្មណ៍ស្រស់ថ្លាផងដែរ។
បរិភោគល្អប្រសើរជាងមុន
ការទទួលទានឱ្យបានល្អ និងការរក្សាទម្ងន់ ជាគន្លឺះមួយដ៏ល្អក្នុងការកាត់បន្ថយការប្រឈមមុខនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ យើងអាចធ្វើការស្វែងយល់អំពី គន្លឹះនិងរូបមន្ត ដើម្បីជួយឱ្យអ្នកបរិភោគមានសុខភាពល្អ ដោយគ្រាន់តែទៅកាន់ផ្នែកបរិភោគអាហារ។
កម្មវិធីការពារជំងឺទឹកនោមផ្អែម
កម្មវិធីការបង្ការជំងឺទឹកនោមផ្អែមរបស់សេវាកម្មសុខភាពជាតិ (NHS) ត្រូវបានដាក់ចេញនៅទូទាំងប្រទេសអង់គ្លេសសម្រាប់មនុស្ស ដែលមានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទ 2 ។ នេះគឺជាការសហការរវាង សេវាសុខភាពជាតិ, សុខភាពសាធារណៈ និងជំងឺទឹកនោមផ្អែម របស់ចក្រភពអង់គ្លេស។ វាផ្ដល់នូវជំនួយតម្រូវទៅនឹងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 របស់អ្នករួមទាំងការអប់រំស្តីពីការបរិភោគអាហារដែលមានសុខភាពល្អ ជួយសម្រកទម្ងន់ និងកម្មវិធីធ្វើលំហាត់ប្រាណរាងកាយ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.diabetes.org.uk
Share This | 5511 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...