គន្លឹះទាំង៧យ៉ាង សម្រាប់ការការពារ និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
នៅថ្ងៃទី 10 ខែមិថុនា មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងនិងការពារជំងឺទឹកនោមផ្អែម (CDC) បានបង្ហាញថា ចំនួនអ្នកមានជំងឺទឹកនោមផ្អែមមានការកើនឡើងស្ទើរមិនគួរឲ្យជឿ។ ចាប់ពីឆ្នាំ២០១០ សហរដ្ឋអាមេរិចមានការកើនចំនួនអ្នកមានជំងឺទឹកនោមផ្អែមជិត១២% ដែលធៀបនឹងតូរលេខ មានការកើនឡើងប្រមាណជា ២៦លាន ទៅ ២៩លាននាក់។
មួយភាគបួននៃមនុស្សទាំងនោះមិនដឹងថា ខ្លួនឯងមានជំងឺទឹកនោមផ្អែមតាំងពីពេលណានោះទេ។ ផលប៉ះពាល់ដោយសារតែជំងឺទឹកនោមផ្អែមរួមមាន ៖ ជាតិស្ករឡើងខ្ពស់ ការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ភ្នែកមើលមិនសូវច្បាស់, ជំងឺខ្សោយតម្រងនោម។
តាមការសិក្សានៅឆ្នាំ 2006 បានបង្ហាញថា ការកែប្រែរបៀបរស់នៅអាចធ្វើឲ្យមានការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែម។
គន្លឹះទាំង៧យ៉ាង សម្រាប់ការការពារ និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ៖
សម្រកខ្លាញ់ ៖ ការលើសទម្ងន់ គឺជាកត្តាគ្រោះថ្នាក់ធំបំផុត សម្រាប់ជំងឺទឹកនោមផ្អែម។ បើអ្នកសម្រកទម្ងន់ ១គីឡូក្រាម អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមដល់ទៅ១៦ ភាគរយ។
របបអាហារដែលមានកាឡូរីទាប ៖ ទទួលទានផ្លែឈើ និងបន្លែ អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។ អ្នកគួរជៀសវាងអាហារ ដែលអាចបង្កឲ្យអ្នកឡើងទម្ងន់បាន។
ផឹកទឹក ៖ អ្នកមិនត្រូវពិសារភេសជ្ជៈ ដែលមានជាតិស្ករខ្ពស់ពេកនោះទេ។
ការហាត់ប្រាណ ៖ ការហាត់ប្រាណឲ្យបានទៀងទាត់ អាចកាត់បន្ថយការប្រឈមមុខជាមួយជំងឺទឹកនោមផ្អែមបាន។
ស្ត្រេស ៖ នៅពេលដែលអ្នកមានស្រ្តេសច្រើនពេក អាចបង្កើនកម្រិតជាតិស្ករក្នុងឈាមបានដែរ។ ការសិក្សាបានបង្ហាញថាការធ្វើសមាធិ ឬលំហាត់ប្រាណ អាចជួយឲ្យកាត់បន្ថយស្រ្តេស និងអារម្មណ៍បស់អ្នកស្រស់ថ្លា។
គេងគ្រប់គ្រាន់ ៖ គេងមិនគ្រប់គ្រាន់ ក៏ជាកត្តា ដែលបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។
ពិភាក្សាជាមួយគ្រូពេទ្យ ៖ អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីធ្វើការតាមដានជំងឺរបស់អ្នក កុំឲ្យមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.everydayhealth.com
Share This | 5674 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...