1. ទំព័រដើម
  2. សុខភាព
  3. វាជាការល្អទេ ប្រសិនបើស្ត្រីមានផ្ទៃពោះក្អកច្រើននោះ?
វាជាការល្អទេ ប្រសិនបើស្ត្រីមានផ្ទៃពោះក្អកច្រើននោះ?

វាជាការល្អទេ ប្រសិនបើស្ត្រីមានផ្ទៃពោះក្អកច្រើននោះ?

នៅពេលដែលស្រី្តមានផ្ទៃពោះ អាការៈក្អកច្រើន នោះវានឹងបង្កឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នក ផ្លាស់ប្តូរទៅជាទន់ខ្សោយ ហើយធ្វើឱ្យអ្នកងាយនឹងឆ្លងមេរោគជាច្រើន។ ស្ត្រីជាច្រើនបានចាប់ផ្តើមការព្រួយបារម្ភ  ព្រោះការក្អកអំឡុងពេលមានផ្ទៃពោះ ធ្វើឱ្យពោះរបស់ពួកគេញ័រ។ បញ្ហានោះ គឺថាស្ត្រីភាគច្រើនមិនចង់ប្រើថ្នាំដែលគ្មានវេជ្ជបញ្ជា និងវេជ្ជបញ្ជាអំឡុងពេលមានផ្ទៃពោះនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។

តើវានឹងប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃឬទេ?

ដោយយោងទៅតាមករណីជាច្រើន វាមិនប៉ះពាល់នោះទេ។ ស្ត្រីជាច្រើនសួរថា បើការក្អកអំឡុងពេលមានផ្ទៃពោះអាចបង្ករគ្រោះថ្នាក់ដល់ទារកទេ។ ដោយយោងតាមការស្រាវជាវបានបង្ហាញថា ទឹកភ្លោះធ្វើការ ស្រូបយក និងការពារកូនរបស់អ្នកពីរំញ័រ, សំលេងលឺ និងសម្ពាធដែលបង្កឡើងដោយការក្អក។

ហេតុអ្វីបានជាខ្ញុំក្អក អំឡុងពេលមានផ្ទៃពោះ?

អ្នកជាធម្មតាមិនត្រូវការថ្នាំឬទេ ដោយសារវាកើតឡើង ក្នុងរយៈពេល 2 សប្តាហ៍នៃការចម្លងរោគ។ ការឆ្លងមេរោគ ធ្វើការអភិវឌ្ឍន៍បានលឿន ដោយសារតែប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ ហើយធ្វើឱ្យអ្នកងាយនឹងមានជំងឺ។ វាអាចមានមូលហេតុមួយចំនួនផ្សេងទៀតសម្រាប់ការក្អកអំឡុងពេលមានផ្ទៃពោះ, ឧទាហរណ៍:

ប្រសិនបើអ្នកមានប្រតិកម្មអាលែហ្សី, ការរលាកនៅក្នុងខ្យល់ដែលអាចនឹងប៉ះពាល់ដល់ការអនុម័តការដកដង្ហើមហើយមូលហេតុនៃការក្អករបស់អ្នក។

ខ្ញុំអាចបំបាត់ការក្អក អំឡុងពេលមានផ្ទៃពោះទេ?

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការក្អក, អ្នកប្រហែលជាចង់ចាត់វិធានការមួយចំនួន ដើម្បីធ្វើឱ្យស្ថានភាពរបស់អ្នកកាន់តែប្រសើរឡើង។ ប្រសិនបើអ្នក ក្អកស្ងួត, អ្នកអាចប្រើប្រាស់ទឹកក្តៅជាមួយក្រូច, ទឹកឃ្មុំលាយជាមួយទឹកក្តៅបាន ប៉ុន្តែអ្នកគួរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកមុនពេលការព្យាយាមជម្រើសនេះ។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.newhealthadvisor.com

Share This 10193 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...