1. ទំព័រដើម
  2. សុខភាព
  3. អត្ថប្រយោជន៍របស់ស្លឹកកន្រ្តូបសម្រាប់ជំងឺទឹកនោមផ្អែម
អត្ថប្រយោជន៍របស់ស្លឹកកន្រ្តូបសម្រាប់ជំងឺទឹកនោមផ្អែម

អត្ថប្រយោជន៍របស់ស្លឹកកន្រ្តូបសម្រាប់ជំងឺទឹកនោមផ្អែម

ការសិក្សាមួយរបស់ Intermissions-Biological Interaction បានបង្ហាញថា ស្លឹកកន្រ្តូប សម្បូរដោយសារជាតិរ៉ែ ដូចជាសារធាតុដែក ស័ង្កសី និងទង់ដែង ហើយវា មានសារៈសំខាន់បំផុតសម្រាប់រក្សាកម្រិតជាតិស្ករនៅក្នុងឈាមឲ្យយមានសភាពធម្មតាវិញ។ សារធាតុរ៉ែទាំងនេះ ជំរុញឲ្យកោសិកាបេតានៃលំពែង ទទួលខុសត្រូវលើការផលិតអ័រម៉ូនអាំងស៊ុយលីន ហើយក៏មានឥទ្ធិពលលើការរំលាយអាហារផងដែរ។ ពួកគេ មានតូនាទីសំខាន់សម្រាប់ជួសជុលនៅអង់ស៊ីមថ្លើម និងតម្រងនោម ធ្វើការបំផ្លាញកាបូអ៊ីដ្រាត ដើម្បីធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងឈាមធម្មតាវិញ។ ការសិក្សាមួយបានរកឃើញថា ស្លឹកកន្រ្តូប អាចកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម និងជួយអ្នក ដែលមានជំងឺទឹកនោមផ្អែមដោយសារជំងឺធាត់។ ប្រសិនបើ គ្រួសាររបស់អ្នកមានជំងឺទឹកនោមផ្អែម អ្នកគួរតែពិចារណាពីស្លឹកកន្រ្តូប ព្រោះវាត្រូវបានគេដឹងថា អាចជួយការពារជំងឺទឹកនោមផ្អែមផងដែរ។

មាន 2 វិធីដើម្បីព្យាបាលជំងឺទឹកនោមផ្អែមដោយប្រើប្រាស់វាគឺ:

  • យកស្លឹកកន្រ្តូប 8 - 10 ទំពាដោយពោះទទេនៅពេលព្រឹកជារៀងរាល់ថ្ងៃ។
  • អ្នកក៏អាចយកស៊ុបស្លឹកកន្រ្តូបស្ងួត ទៅប្រើជាមួយសម្ល ឬ ម្ហូបផ្សេងទៀតរបស់អ្នកបានដូចគ្នា។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.rapidhomeremedies.com

Share This 8968 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...