ដំណោះស្រាយពេលទារកមានរោគក្អក
នៅពេលដែលទារកក្អក វាពិតជាពិបាកដើម្បីស្វែងរកមូលហេតុ ឬដំណោះស្រាយណាស់ ព្រោះអ្នកមិនអាចសួរកូនរបស់អ្នកថា តើអ្នកមានជំងឺអ្វី និងអាការៈយ៉ាងដូចម្តេចនោះទេ? ពេលខ្លះវាជាការលំបាក ថាតើអ្នកគួរហៅទូរស័ព្ទទៅវេជ្ជបណ្ឌិត សម្រាប់ការផ្តល់ដំបូន្មាន, ធ្វើឱ្យការណាត់ជួប ឬត្រូវធ្វើដំណើរ ទៅកាន់មន្ទីពេទ្យតែម្តង។
លោក Howard Balbi ដែលជាវេជ្ជបណ្ឌិត និងនាយកនៃជំងឺឆ្លងរបស់កុមារនៅ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Nassau County នៅទីក្រុងញូវយ៉កបានពន្យល់ថា រោគក្អក គឺជាជំងឺមួយដែលអាចប៉ះពាល់ដល់រាយកាយ ។ ក្អក មានពីប្រភេទគឺ៖
- ក្អកស្ងួត: នេះកើតឡើងនៅពេលដែលទារកមានជំងឺផ្តាសាយណ ឬអាឡែស៊ី។
- ក្អកសើម: នេះលទ្ធផលពីជំងឺផ្លូវដង្ហើម ដោយរូមជាមួយការឆ្លងមេរោគបាក់តេរី។
លោកស្រី Catherine Dundon ជាសាស្ត្រាចារ្យរងខាងផ្នែកជំងឺកុមារព្យាបាលនៅ សាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Vanderbilt បាននិយាយថា ក្នុងរដូវរងារនេះ, ប្រសិនបើទារក ដែលមានអាយុតិចជាង 4 ខែក្អកខ្លាំង, វាអាចជាមេរោគផ្លូវដង្ហើម syncytial (RSV) ហើយការឆ្លងមេរោគនេះអាចបង្ករគ្រោះថ្នាក់ចំពោះទារក។ ប៉ុន្តែសម្រាប់កុមារដែលមានអាយុលើសពី១ឆ្នាំ ហើយមានសភាពក្អកតិចតួច នោះពួកគេគ្មានអ្វីធ្ងន់ធ្ងរទេ ព្រោះវាជារោគសញ្ញាជំងឺផ្តាសាយ។
American Academy of Pediatrics បានផ្តល់ដំបូន្មានថា យើងមិនគួរប្រើថ្នាំព្យាបាលជំងឺផ្តាសាយ និងក្អក សំរាប់កុមារនៅក្រោម 6 ឆ្នាំទេ ព្រោះថាវាគ្មានប្រសិទ្ធភាពចំពោះកុមារទេ ព្រមទាំងប៉ះពាល់ដល់សុខភាពកុមារផងដែរ។ អ្នកត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ប្រសិនបើទារកមានអាការៈខុសពីធម្មតា ដូចខាងក្រោម ៖
- ទារកមានអាយុតិចជាង 4 ខែ ហើយមានអាការៈក្អក
- ការក្អកស្ងួតដែលទាក់ទងទៅនឹងជំងឺផ្តាសាយ (ហៀរសំបោរទេប៉ុន្តែជំងឺគ្រុនទេ) ដែលមានរយៈពេលជាងប្រាំទៅប្រាំពីរថ្ងៃ
- ក្អកស្ងួត ឬសើមមួយដែលមានជំងឺផ្តាសាយនិងគ្រុន 100 អង្សាឬច្រើនជាងនេះ
- ពិបាកដកដង្ហើ
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.parents.com
Share This | 12245 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...