លាមករបស់ទារកធម្មតា គឺជទន់ ដោយសារតែហេតុផលទាំងនេះហើយ ទើបអាចឲ្យអ្នកដឹងថាទារករបស់អ្នកមានជំងឺរាគរួស។ ទារករបស់អ្នកអាចមានជំងឺរាគ ប្រសិនបើអ្នកឃើញការផ្លាស់ប្តូរក្នុងលាមក។
មូលហេតុនៃជំងឺរាគរូស
ទារក មានជំងឺរាគរូសត្រឹមតែរយៈខ្លីតែប៉ុន្នោះ ព្រោះវាបង្កដោយវីរុស។ ទារកអាចមានជំងឺរាគរូសដោយសារ:
- ការផ្លាស់ប្តូររបបអាហាររបស់ទារក ឬការផ្លាស់ប្តូររបបអាហាររបស់ម្តាយ (បំបៅដោះកូន)
- ការប្រើប្រាស់ថ្នាំ antibiotics
- ការឆ្លងមេរោគបាក់តេរី
- ការឆ្លងមេរោគប៉ារ៉ាស៊ីត
ជំងឺរាគរូសបណ្តាលឱ្យខ្សោះជាតិទឹក
ទារកនិងកុមារតូចអាយុក្រោម ៣ឆ្នាំ អាចខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស នៅពេលមានជំងឺរាគរួស។ ការខ្សោះជាតិទឹកមានន័យថាទារករបស់អ្នកមិនមានទឹក ឬវត្ថុរាវគ្រប់គ្រាន់នៅក្នុងខ្លួន។ សញ្ញានៃការខ្សោះជាតិទឹក រួមមាន:
- ភ្នែកស្ងួត និងចេញទឹកភ្នែកតិចពេលយំ
- កន្ទបសើមជាងធម្មតា
- ល្ហិតល្ហៃដៃជើង
- ឆាប់ខឹង
- មាត់ស្ងួត
- ស្បែកស្ងួត
- ក្រឡង់ភ្នែកជ្រៅ
ការថែរក្សាទារក
- ការបំបៅដោះកូន អាចជួយការពារជំងឺរាគរូស
- សាកល្បងឱ្យទារក 2 ស្លាបព្រាបាយ នៃ Pedialyte ជារៀងរាល់ ៣០ ទៅ ៦0 នាទី
- សាកល្បងឱ្យកូនរបស់អ្នក popsicle Pedialyte
- អ្នកមិនត្រូវមិនផ្តល់ថ្នាំរាគដល់ទារក ដោយមិនមានការអនុញ្ញាត្តិពីគ្រូពេទ្យនោះទេ
ការផ្តល់អាហារដល់ទារក
ប្រសិនបើទារកមានជំងឺរាគរួស សូមផ្តល់អាហារមួយចំនួនដូចខាងក្រោម ៖
- ចេក
- នំបុ័ងអាំង
- Pasta
- ធញ្ញជាតិ
អ្នកមិនត្រូវផ្តល់អាហារឱ្យកូនរបស់អ្នក ដែលអាចធ្វើឱ្យជំងឺរាគកាន់តែអាក្រក់, ដូចជា:
- ទឹកផ្លែប៉ោម
- ទឹកដោះគោ
- អាហារចៀន ឬបំពង
- ទឹកផ្លែឈើ
អ្នកត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ក្នុងករណីដែលទារកមានអាយុ ៣ខែ មានរោគសញ្ញាដូចខាងក្រោម ៖
- មាត់ស្ងួត និងស្អិត
- គ្មានទឹកភ្នែកពេលយំ
- គ្មានសើមកន្ទបរយៈពេល ៦ ម៉ោង
រោគសញ្ញាមួយចំនួន ដែលទារកមុននឹងមានជំងឺរាគរួស ៖
- គ្រុនក្តៅ និងជំងឺរាគរូស ដែលមានរយៈពេលលើសពី 2 ទៅ 3 ថ្ងៃ
- លាមកជាង ៨ដង ក្នុងរយៈពេល ៨ ម៉ោង
- ក្អួតច្រើនជាង 24 ម៉ោង
- ទារកមិនសូវលេងច្រើន
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.medlineplus.gov
Share This | 11688 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...