1. ទំព័រដើម
  2. សុខភាព
  3. ហេតុអ្វីបានជាផ្លែប៉ោម អាចជួយកាត់បន្ថយជំងឺទឹកនោមផ្អែម និងជាតិស្ករក្នុងឈាមបាន?
ហេតុអ្វីបានជាផ្លែប៉ោម អាចជួយកាត់បន្ថយជំងឺទឹកនោមផ្អែម និងជាតិស្ករក្នុងឈាមបាន?

ហេតុអ្វីបានជាផ្លែប៉ោម អាចជួយកាត់បន្ថយជំងឺទឹកនោមផ្អែម និងជាតិស្ករក្នុងឈាមបាន?

ការសិក្សាបានបង្ហាញថា ផ្លែប៉ោមមានគុណប្រយោជន៍ចំពោះសុខភាពបានច្រើន។ ទោះបីជាផ្លែប៉ោមមានជាតិស្ករពិតមែន តែជាតិស្ករដែលមានក្នុងផ្លែប៉ោមមិនប៉ះពាល់ដល់រាងកាយរបស់អ្នកដូចជាតិស្ករដលមានក្នុងអាហារទេ។

ផ្លែប៉ោម មានជីវជាតិ សម្រាប់បំពេញ

ផ្លែប៉ោម​ គឺជាផ្លែឈើពេញនិយមបំផុតនៅក្នុងពិភពលោក។ ផ្លែប៉ោមមានជីវជាតិខ្ពស់ដូចជា វីតាមីន C, ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ផ្លែប៉ោមមួយផ្លែ ជាមធ្យមមួយមាន ៩៥ កាឡូរី, ២៥ ក្រាមនៃជាតិស្ករ និង១៤% នៃវីតាមីន C។

ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម អ្នកគួរទទួលទានប្រភេទអាហារដែលមានកាបូអ៊ីដ្រាតឲ្យបានច្រើន។ ជាតិសរសៃ ជួយកាត់បន្ថយការរំលាយអាហារ និងស្រូបយកជាតិស្ករ ដើម្បីទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកកុំឲ្យកើនឡើងបានឆាប់រហ័ស។​ ការសិក្សាបានបង្ហាញថា ជាតិសរសៃបានធ្វើការការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី 2 ព្រមទាំងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមផង។

តើអ្នកកើតជំងឺទឹកនោមផ្អែម អាចបរិភោគផ្លែប៉ោមបានឬទេ?

ផ្លែប៉ោម ជាផ្លែឈើល្អបំផុត ដែលអាចរួមបញ្ចូលក្នុងរបបអាហាប្រចាំថ្ងៃរបស់អ្នក បើទោះបីជាអ្នកមានជំងឺទឹកនោមផ្អែមក៏ដោយ។ ការណែនាំរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏មានការបូកបញ្ជូលជាមួយររបបអាហារមួយចំនួនរួមមានទាំងបន្លែ និងផ្លែឈើផងដែរ។

ផ្លែឈើ និងបន្លែ គឺពោរពេញទៅដោយសារធាតុចិញ្ចឹម ដូចជាវីតាមីន សារធាតុរ៉ែ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះទៀត ផ្លែឈើ និងបន្លែ ជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង និងមហារីក។ ផ្លែប៉ោម មិន​បង្កឱ្យមានការកើនឡើងនូវកម្រិតជាតិស្ករក្នុងឈាម ដែលជាហេតុធ្វើឲ្យមានជំងឺទឹកនោមផ្អែមនោះទេ។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.authoritynutrition.com

Share This 8277 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...