1. ទំព័រដើម
  2. សុខភាព
  3. ហេតុអ្វីបានជាអ្នកមានជំងឺឈឺក្បាល ត្រូវជៀសវាងអាហារមួយចំនួន?
ហេតុអ្វីបានជាអ្នកមានជំងឺឈឺក្បាល ត្រូវជៀសវាងអាហារមួយចំនួន?

ហេតុអ្វីបានជាអ្នកមានជំងឺឈឺក្បាល ត្រូវជៀសវាងអាហារមួយចំនួន?

ជាការពិតណាស់ មនុស្សគ្រប់រួបត្រូវចាំបាច់បរិភោគអាហារជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកគួរតែស្វែងយល់ថា អាហារប្រភេទណា ដែលអាចផ្តល់ឲ្យអ្នកមានសុខភាពល្អ និងអាហារប្រភេទណា ដែលផ្តល់ផលអាក្រក់ដល់សុខភាព។ លើសពីនេះទៅទៀត ភាពតានតឹង, ការគេងមិនគ្រប់គ្រាន់,ការ ផ្លាស់ប្តូរអ័រម៉ូន, ការសេពគ្រឿងស្រវឹង និងរបបអាហារ សុទ្ធតែអាចបង្កឲ្យអ្នកមានជំងឺឈឺក្បាល។

លោក Rob Hobson បាននិយាយថា របបអាហារមួយចំនួន អាចជួយរារាំងជំងឺការឈឺមួយចំហៀងក្បាលបាន។ ទោះយ៉ាងណាលោក Rob Hobson បាននិយាយបន្ថែមទៀតថា អ្នកគួរតែជៀសវាងប្រភេទអាហារទាំងប្រាំមួយប្រភេទ ព្រោះវាមានហានិភ័យខ្ពស់នៃការឈឺចាប់។

. កាហ្វេ, តែ, កូកាកូឡា និងភេសជ្ជៈប៉ូវកម្លាំង - អាហារប្រភេទនេះ មានកម្រិតជាតិកាហ្វេអ៊ីនខ្ពស់ ដែលអាចបង្កឲ្យអ្នកមានការឈឺមួយចំហៀងក្បាល។

. សូកូឡា និងស្រាក្រហម -​ អាហារប្រភេទនេះ គឺសម្បូរទៅដោយអាស៊ីតអាមីណូ ដែលអាចបង្កឲ្យអ្នកឈឺក្បាល។

. អាហារ - អាហារមួយចំនួន ក៏ផ្តល់ហានិភ័យខ្ពស់នៃការឈឺចាប់។

. ម្ហូបអាហារ និងភេសជ្ជៈមានកាឡូរីទាប -  អាហារនេះ មានផ្ទុកសារជាតិផ្អែមជាមួយនិង Aspartame ដែលអាចបង្កឱ្យមានការឈឺមួយចំហៀងក្បាល។

៥. មនុស្សមួយចំនួន ដែលកើតមានជំងឺឈឺមួយចំហៀងក្បាល ដោយសារតែការប្រែលប្រួលអាស៊ីតនៃក្រូចឆ្មា នៅពេលដែលពិសារវា។

. សាច់ជ្រូកបីជាន់ - សាច់ប្រភេទនេះ សម្បូរដោយសារធាតុនីត្រាតខ្ពស់ ដែលងាយបង្កឲ្យអ្នកឈឺក្បាល។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.express.co.uk

Share This 5162 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...