1. ទំព័រដើម
  2. សុខភាព
  3. ស៊ុតនិងសណ្តែកដី កាត់ថយចុះហានិភ័យអាឡែរហ្សីអាហារ
ស៊ុតនិងសណ្តែកដី កាត់ថយចុះហានិភ័យអាឡែរហ្សីអាហារ

អាឡែស៊ីនឹងអាហារដែលកើតមាននៅលើកុមារហាក់ដូចជារឿងធម្មតាទៅហើយ។ អនុសាសន៍ថ្មីពីវិទ្យាស្ថានអាឡែរហ្សី, ជំងឺហឺតនិងភាពស៊ាំរបស់អាមេរិក(American Academy of Allergy, Asthma & Immunology) បានជម្រុញឱ្យឪពុកម្តាយផ្ដល់អាហារដែលមានប្រតិកម្មប្រឆាំងអាឡែស៊ី  រួមបញ្ចូលទាំងត្រី, ស៊ុតនិងគ្រាប់ធញ្ញជាតិ សំរាប់ទារកវ័យក្មេងដែលមានអាយុពី 4 និង 6 ខែ ដោយនិយាយថាវាអាចកាត់បន្ថយហានិភ័យនៃអាឡែហ្ស៊ី។

អនុសាសន៍របស់ American Academy of Pediatrics  កំឡុងឆ្នាំ ២០០០ បានណែនាំថា គួរតែបន្តផ្ដល់ទឹកដោះគោដល់កុមាររហូតដល់អាយុ១ឆ្នាំ ស៊ុតរហូតដល់២ឆ្នាំ និង សណ្តែកដី គ្រាប់ធញ្ញជាតិ និងត្រីសាច់រហូតដល់អាយុ៣ឆ្នាំ។ នៅក្នុងឆ្នាំ ២០០៨  AAP បានកែលម្អគោលការណ៍ណែនាំរបស់ខ្លួនដោយលើកឡើងពីភ័ស្តុតាងតិចតួចដែលថាការពន្យារទប់ស្កាត់ការអភិវឌ្ឍនៃអាឡែស៊ីនឹងអាហារ, ប៉ុន្តែAAPមិនបាននិយាយអំពីពេលវេលា និងរបៀបដើម្បីណែនាំនោះទេ។

លោក David Fleischer, ផ្នែកប្រឆាំងអាឡែហ្ស៊ីលើកុមារនៅទីក្រុង Denver ថ្លែងថា: «មានការសិក្សាជាច្រើនទៀតដែលបានរកឃើញថា ប្រសិនបើមានការណែនាំអ្នកម្ដាយតាំងពីដំបូង វាពិតជាអាចជួយការពារប្រតិកម្មអាឡែហ្ស៊ីអាហារលើកុមារបាន»។ «យើងត្រូវការបញ្ជូនសារនេះទៅដល់ក្រុមគ្រូពេទ្យថែទាំបឋមនិងអ្នកជំនាញខាងអាហារតិកម្ម ដើម្បីអោយពួកគេផ្ដល់ការណែនាំដល់ឪពុកម្ដាយគ្រប់រូបតាំងពីដំបួង»៕

 

ប្រែសម្រួលដោយ៖ លោក នឿក វិបុល

ប្រភព www.parents.com

Share This 11239 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...