1. ទំព័រដើម
  2. សុខភាព
  3. ការបំបាត់ការឈឺក្បាលត្រឹមតែរយៈពេលខ្លី
ការបំបាត់ការឈឺក្បាលត្រឹមតែរយៈពេលខ្លី

ការបំបាត់ការឈឺក្បាលត្រឹមតែរយៈពេលខ្លី

ការឈឺក្បាល គឺជាផ្នែកមួយ នៃការឈឺចាប់រ៉ាំរ៉ៃ។​ នៅពេលដែលអ្នកឈឺក្បាល ជាពិសេសឈឺក្បាលមួយចំហៀង អាចបង្កឲ្យអ្នកមានការលំបាកនៅក្នុងការធ្វើការងារ ការសិក្សា និងការងារផ្សេងៗទៀត។ ទោះបីជាការឈឺក្បាលតែងតែកើតមានឡើងមកលើខ្លួនអ្នកក៏ដោយ ប៉ុន្តែអ្នកអាចធ្វើការព្យាបាលដោយវិធីសាស្រ្តមួយចំនួនបានយ៉ាងមានប្រសិទ្ទភាព និងឆាប់រហ័ស។

វិធីសាស្រ្តនៅក្នុងការព្យាបាល

អ្នកអាចធ្វើការលុបបំបាត់ការឈឺក្បាលមួយចំនួន ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ អាចកាត់បន្ថយការឈឺចាប់ និងកាត់បន្ថយហានិភ័យនៃការឈឺក្បាលបាន។ ខាងក្រោមនេះ ជាគន្លឹះមួយចំនួន សម្រាប់ការផ្តល់ជំនួយសង្គ្រោះឈឺក្បាលគឺ:

សម្រាក ឬ បិទភ្នែក ៖ នេះ គឺជាការព្យាបាលការឈឺក្បាលយ៉ាងមានប្រសិទ្ធិភាពសម្រាប់ការឈឺក្បាលមួយចំហៀង ហើយអាចជួយបន្ធូរបន្ថយភាពតានតឹងផងដែរ។ ពេលខ្លះការអង្គុយនៅក្នុងបន្ទាប់ស្ងាត់ ក៏អាចជួយកាត់បន្ថយការឈឺក្បាលបានដែរ។

ម៉ាស្សាក ៖ នៅពេលដែលអ្នកត្រដុសក អាចធ្វើឱ្យប្រសើរឡើងដល់លំហូរឈាម បន្ធូរការឈឺក្បាល និងកាត់បន្ថយភាពតានតឹង។

បង្កើនកំដៅនៅត្រង់ក ៖ អ្នកគួរតែយកបន្ទះកំដៅ ឬក្រណាត់ក្តៅ​ទៅដាក់ត្រង់ក ដើម្បីបន្ធូរបន្ថយការឈឺក្បាលភាពតានតឹង។

សម្រាក ៖ Rozental បាននិយាយថា "វិធីសាស្ត្រនៃការសម្រាក អាចជួយបន្ធូរបន្ថយការឈឺក្បាលបាន"។

កាត់បន្ថយភាពតានតឹង ៖ ប្រសិនបើអ្នកមានឈឺក្បាល, អ្នកគូរតែកាត់បន្ថយការឈឺក្បាលដោយកាត់បន្ថយការភាពតានតឹងបាន។

សូមពិនិត្យមើលការបរិភោគ និងភេសជ្ជៈ ៖ អ្នកគួរតែធ្វើការកត់សំគាល់ នៅពេលដែលអ្នកធ្វើការបរិភោគអាហារ និងភេសជ្ជៈ ព្រោះថាអាហារ និងភេសជ្ជៈមួយចំនូនអាចបង្កឲ្យអ្នកឈឺក្បាលបាន។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.verydayhealth.com

Share This 10977 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...