1. ទំព័រដើម
  2. សុខភាព
  3. វិធីសាស្រ្តបំបាត់ការឈឺបំពង់កត្រឹមតែរយៈពេលខ្លី
វិធីសាស្រ្តបំបាត់ការឈឺបំពង់កត្រឹមតែរយៈពេលខ្លី

វិធីសាស្រ្តបំបាត់ការឈឺបំពង់កត្រឹមតែរយៈពេលខ្លី

ការឈឺបំពង់ក គឺជាស្ថានភាពទូទៅមួយ ដែលបង្កឡើងដោយមេរោគជំងឺផ្តាសាយ។ ជាធម្មតា ការឈឺបំពង់ក គឺជាសញ្ញាដំបូង ដែលអ្នកអាចនឹងក្លាយទៅជាឈឺ ដោយសារឆ្លងមេរោគ។ ​តើអ្នកមានមធ្យោបាយយ៉ាងដូចមេ្តច ដើម្បីបំបាត់ការឈឺបំពង់កបានលឿន?  វិធីសាស្រ្តខាងក្រោមនេះ អាចលុបបំបាត់ការឈឺបំពង់កបានឆាប់រហ័ស ៖

ពិសារទឹកឲ្យបានច្រើន

ការទទួលទានទឹកបានច្រើន អាចជួយរក្សាសំណើម និងការពារការរលាកបំពង់កបាន។ ទឹកឃ្មុំ ក៏មានប្រសិទ្ធិភាពខ្ពស់ សម្រាប់ព្យាបាលការឈឺបំពង់ក ដូចជាការការពារពីការរលាក និងជួយកាត់បន្ថយស្លេស៍ផងដែរ។ សូមជៀសវាងការទទួលទានជាតិកាហ្វេអ៊ី និងគ្រឿងស្រវឹង ដើម្បីទប់ស្កាត់ការខះជាតិទឹក។

ខ្ពុរមាត់

អ្នកអាចខ្ពុលមាត់ជាមួយនឹងទឹកអំបិលលាយជាមួយទឺកក្តៅឧណ្ឌៗ ដែលមានប្រយោជន៍សម្រាប់ការព្យាបាលការឈឺបំពង់ក។ លើសពីនេះទៅទៀត អំបិលអាចជួយក្នុងការកាត់ស្លេស ឬបាក់តេរីក្នុងបំពង់ក ឬមាត់របស់អ្នក។

មិនត្រូវប្រើប្រាស់សំឡេងច្រើនពេក

នៅពេលដែលអ្នកមានការឈឺបំពង់ក ដោយសារតែមេរោគបានឆ្លងចូលបំពង់ក ហើយកាត់បន្ថយ ការឈឺសាច់ដុំបំពង់កយ៉ាងប្រសិទ្ធភាព។ ការនិយាយ ស្រែក ឬច្រៀង អាចធ្វើឱ្យរលាកសាច់ដុំបំពង់ក។

ថ្នាំ

Ibuprofen អាចប្រឆាំងនឹងការឈឺបំពង់ក នឹងការរលាកបំពង់ក។ ថ្នាំ អាចជួយកាត់បន្ថយការឈឺបំពង់ក ដោយធ្វើការកម្ចាត់វីរុស និងមេរោគ។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.livestrong.com

Share This 8079 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...