1. ទំព័រដើម
  2. សុខភាព
  3. តើមាតាគួរធ្វើដូចម្តេច ដើម្បីព្យាបាលកូនពេលមានជំងឺគ្រុនក្តៅខ្លាំង?
តើមាតាគួរធ្វើដូចម្តេច ដើម្បីព្យាបាលកូនពេលមានជំងឺគ្រុនក្តៅខ្លាំង?

តើមាតាគួរធ្វើដូចម្តេច ដើម្បីព្យាបាលកូនពេលមានជំងឺគ្រុនក្តៅខ្លាំង?

នៅពេលកុមារមារជំងឺគ្រុនក្តៅ ដែលមានសីតុណ្ហភាពជាង 38 ° C អ្នកត្រូវទៅជួបគ្រូពេទ្យ  ព្រោះមិនមែនជារឿងធម្មតាទេ។ កុមារមានសីតុណ្ហភាពជាធម្មតា ប្រមាណជា ៣៦,៥° C ទៅ ៣៧° C អាស្រ័យអាយុ, ការសកម្មភាពដែលគេធ្វើជារៀងរាល់ថ្ងៃតែប៉ុន្នោះ។ ប្រសិនបើអ្នកប៉ះមុខកូនរបស់អ្នក ហើយមានអារម្មណ៍ថាក្តៅ នោះពួកគេអាចប្រឈមមុខជាមួយជំងឺគ្រុនក្តៅហើយ ឬអ្នកអាចពិនិត្យមើលសីតុណ្ហភាពកូនរបស់អ្នកជាមួយទែរម៉ូម៉ែត្របាន។

នៅពេលកុមារមានកំដៅឡើងខ្លាំង អ្នកត្រូវតែប្រុងប្រយ័ត្នជាខ្លាំង ឬត្រូវបញ្ជូនកូនទៅមន្ទីពេទ្យជាបន្ទាន់។ រោគសញ្ញាធ្ងន់ធ្ងរទាំងនេះអាចរួមមាន ៖

  • ល្ហិតល្ហៃដៃ ជើង ឬមិនឆ្លើយតប និងមិននិយាយទាំងអស់
  • បាត់បង់ស្មារតី
  • មានការលំបាកក្នុងការដកដង្ហើម
  • ក្អួត
  • មានការឈឺក្បាល

តើមាតាគួរធ្វើដូចម្តេច ដើម្បីព្យាបាលកូនពេលមានជំងឺគ្រុនក្តៅខ្លាំង?

  • ប៉ារ៉ាសេតាម៉ុល អាចផ្តល់ដល់កុមារជាងមួយខែបាន សម្រាប់ការឈឺចាប់ និងរោគសញ្ញានៃជំងឺគ្រុនក្តៅ។ សូមប្រាកដពី អាយុ និងទម្ងន់ របស់កូនអ្នក ព្រោះវាអាចនឹងមានគ្រោះថ្នាក់។ សូមអាននិងធ្វើតាមការណែនាំនៅលើស្លាកដោយប្រុងប្រយ័ត្ន។
  • អ៊ីប៉ូប្រូហ្វេន អាច ផ្តល់ឱ្យសម្រាប់កុមារ បីខែ ហើយមានទម្ងន់ច្រើនជាង ៥​ kg សម្រាប់បំបាត់ការឈឺចាប់និងរោគសញ្ញានៃជំងឺគ្រុនក្តៅ ។ សូមប្រាកដពី អាយុ និងទម្ងន់ របស់កូនអ្នក ព្រោះវាអាចនឹងមានគ្រោះថ្នាក់។
  • អ្នកមិនត្រូវផ្តល់ថ្នាំអាស្ពីរីនដល់កុមារអាយុក្រោម 16 ឆ្នាំបានទេ លុះត្រាតែមានវេជ្ជបញ្ជាជាពីវេជ្ជបណ្ឌិត។

យោបល់ខាងក្រោមនេះ អាចជួយឱ្យកូនរបស់អ្នកមានអារម្មណ៍កាន់តែប្រសើរឡើង:

  • សូមផ្តល់ទឹកដល់កូនរបស់អ្នកឲ្យបានញឹកញាប់ ដើម្បីរក្សាកម្រិតសារធាតុរាវនៅក្នុងខ្លួនបាន
  • រក្សាឱ្យបន្ទប់មានផាសុខភាព 

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.healthdirect.gov.au

Share This 6317 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...