1. ទំព័រដើម
  2. សុខភាព
  3. អាហារ គួរជៀសវាង : ទារកអាយុ ៤-12 ខែ
អាហារ គួរជៀសវាង : ទារកអាយុ ៤-12 ខែ

អាហារ គួរជៀសវាង : ទារកអាយុ ៤-12 ខែ

ទឹកឃ្មុំ: ទឹកឃ្មុំអាចបង្កជាតិពុលដល់ទារកបាន ហើយវាបង្កឲ្យមានការរលាកពោះវៀនធំ ដែលអាចទប់ស្កាត់ការរីកលូតលាសល់ និងផលិតជាតិពុល ដែលគំរាមកំហែងដល់ជីវិត។

ទឹកដោះគោ និងទឹកសណ្តែក: ទារក មិនអាចរំលាយប្រូតេអ៊ីនក្នុងទឹកដោះគោ និងទឹកសណ្តែក ហើយសារធាតុរ៉ែនៅក្នុងភេសជ្ជៈ អាចបំផ្លាញដល់តម្រងនោម។

កំណាត់ធំ: អាហារប្រភេទមួយនេះ អាចបង្កឲ្យទារកឈឺបំពង់ក។

បន្លែឆៅ: សូមធ្វើការចំអិនបន្លែ និងហាន់បន្លែជាចំនិតៗដូចជាការ៉ុត, ស្ពៃ និងខាត់ណា មុនពេលផ្តល់ឲ្យទារកបរិភោគ។

គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ: អ្នកមិនត្រូវយកគ្រាប់ពជ ដូចជាផ្កាឈូករ័ត្ន ឬល្ពៅគ្រាប់ទៅឲ្យទារកបរិភោគ ព្រោះវាអាចឆ្លងមេរោគចូលទៅក្នុងផ្លូវដង្ហើម។

អាហាររឹង ឬស្រួយ: គ្រាប់ពោតលីង និងស្ករគ្រាប់ អាចបង្កឲ្យទារកក្អក។

អាហារស្អិត: ស្ករកៅស៊ូ  អាចបងកឲ្យស្ទះ និងរលាកបំពង់ក។

អាឡែស៊ីអាហារ សម្រាប់ទារក

លោកគ្រូពេទ្យ គួរតែផ្តល់អនុសាសន៍ថា គួរតែចាំដល់អាយុ១ឆ្នាំ ដើម្បីណែនាំអាហារ ដែលមានអាឡែរហ្សី និងមានហានិភ័យនៃអាឡែស៊ីអាហារសម្រាប់ទារក។ នៅពេលដែលអ្នកផ្តល់អាហារថ្មីដល់ទារក សូមធ្វើការតាមដានអាហារនោះ ដើម្បីប្រាកដថាវាមិនប៉ះពាល់ដល់ទារក។ នៅក្នុងករណី ដែលទារក ទទួលរងផលប៉ះនៅចំណីអាហារញឹកញាប់ពេក សូមទារកទៅមន្ទីពេទ្យជាបន្ទាន់។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.babycenter.com

Share This 8970 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...