តើទារក គួរតែជៀសវាងបរិភោគអាហារប្រភេទណា?
នៅពេលទារកមានអាយុចាប់ពី៦ខែ ជាពេលវេលាមួយ ដែលមាតាគួរតែចាប់ផ្តើមផ្តល់ ឬណែនាំនៅរបបអាហារថ្មីសម្រាប់ពួកគេ ដើម្បីផ្តល់ឲ្យពួគគេទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ប៉ុន្តែប្រភេទអាហារមួយចំនួន អ្នកមិនគួរផ្តល់ឲ្យនោះទេ ព្រោះវា អាចផ្តល់ផលប៉ះពាល់ខ្លាំងចំពោះទារកនៅដំណាក់កាលលូតលាស់ដំបូង ដូចនេះហើយ មាតា គួរតែស្វែងរកអាហារប្រភេទណា ដែលមិនប៉ះពាល់ដល់សុខភាព និងធ្វើឲ្យទារកលូតលាស់បានល្អប្រសើរ។ នៅខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលទារកត្រូវជៀសវាងបរិភោគ រួមមាន ៖
- គ្រាប់ធញ្ញជាតិ ដែលអាចបង្កអាឡែហ្ស៊ីចំពោះទារក
- អាហារគ្មានវិតាមីនគ្រប់គ្រាន់
- អាហារ ដែលមានជាតិសរសៃខ្ពស់
- ស៊ុតឆៅ ឬមិនឆ្អិនល្អ
- អាហារប្រៃពេក
- ភេសជ្ជៈ មានហ្គាស
- កាហ្វេ តែ ឬទឹកដោះគោ
- សាច់អាំង ឬដុត ជាមួយទឹកជ្រលក់ (ប្រភេទអាហារសម្រាប់មនុស្សវ័យជំទង់)
- អាហារមានជាតិស្ករខ្ពស់ពេក
- ថ្លើម នៅក្នុងករណីដែលទារកកំពុងបរិភោគវីតាមីន A
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.newbornhub.com
Share This | 7791 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...