1. ទំព័រដើម
  2. សុខភាព
  3. ហេតុអ្វីបានជា ខ្ញុំឈឺក្បាលជាញឹកញាប់?
ហេតុអ្វីបានជា ខ្ញុំឈឺក្បាលជាញឹកញាប់?

ហេតុអ្វីបានជា ខ្ញុំឈឺក្បាលជាញឹកញាប់?

ឈឺក្បាល អាចបង្កឲ្យមានភាពស្មុគស្មាញដល់មនុស្សជាច្រើន។ នៅពេលដែលអ្នកដឹងពីមូលហេតុដែលបង្កឲ្យមានភាពឈឺក្បាល ដូចនេះអ្នក ឬគ្រូពេទ្យ អាចការព្យាបាល និងការពារពីបញ្ហានោះបាន។

តើមានប្រភេទអាការៈនៃការឈឺក្បាលអ្វីខ្លះ?

ឈឺក្បាលដោយភាពតានតឹង: ឈឺក្បាល បង្កឡើងពីភាពស្ត្រេសប្រចាំថ្ងៃ ដែលកើតឡើងចំពោះមនុស្សពេញវ័យ និងមនុស្សវ័យជំទង់។

រោគឈឺមួយចំហៀងក្បាល:  អ្នកអាចមានការឈឺក្បលរយៈពេលពី ៤ ម៉ោង ទៅ ៣ ថ្ងៃ ហើយជាធម្មតាអាចកើតឡើងចំនូន១ ទៅ ៤ដង ក្នុងមួយខែ។ នៅពេលដែលកុមារមានរោគឈឺមួយចំហៀងក្បាល មានអាការៈដូចជា ស្លេក វិលមុខ, ព្រិលភ្នែក និងគ្រុនក្តៅ ។

ប្រភេទឈឺក្បាល  មានការលាយបញ្ចូលគ្នានៃរោគឈឺមួយចំហៀងក្បាល និងឈឺក្បាលដោយភាពតានតឹង។

Cluster headaches : ប្រភេទនេះ មានអាការៈដូចជាការរលាក ឬការឈឺចាប់ភ្នែក។ វាជារឿងមិនល្អនោះទេ ប្រសិនបើអ្នកមានជំងឺប្រភេទនេះ។

ឈឺរុន្ធឆ្អឹងក្នុងខួរក្បាល : ការឈឺចាប់នេះជាធម្មតា មានរោគសញ្ញាមួយចំនួនដូចជាហៀរសំបោរ, ហឹងនៅក្នុងត្រចៀក គ្រុនក្តៅ និងហើមមុខ។

ការឈឺក្បាលខ្លាំង: កុមារ មានការឈឺក្បាលប្រភេទនេះ អាចកើតឡើងត្រឹមតែរយៈពេលខ្លីតែប៉ុន្នោះ។

ឈឺក្បាលដោយសារអ័រម៉ូន: ស្ត្រី អាចឈឺក្បាលនៅពេលផ្លាស់ប្តូរកម្រិតអ័រម៉ូនកំឡុងពេលមានផ្ទៃពោះ និងអស់រដូវ។

ឈឺក្បាលរ៉ាំរ៉ៃ: វាអាចបង្កឲ្យកាន់តែឈឺចាប់ខ្លាំងទៅៗ នៅពេលដែលអ្នកឈឺក្បាលរយៈពេលយូរ។ មានចំនួនតិចជាង ៥% ដែលកើតឡើងចំពោះមនុស្សពេញវ័យ និងតិចជាង ២% ដែលកើតឡើងចំពោះកុមារ។

តើមានមូលហេតុអ្វីខ្លះ ដែលបង្កឲ្យអ្នកមានការឈឺក្បាល?

មនុស្ស ជាញឹកញាប់ឈឺក្បាលដោយសារតែ:

  • ជំងឺ: ដូចជាការឆ្លងជំងឺផ្តាសាយ
  • ភាពតានតឹង: ការគេងមិនគ្រប់គ្រាន់ និងការប្រើថ្នាំច្រើនពេក
  • បរិស្ថាន ដូចជា ស្ត្រេស, ការបំពុល, សំលេងរំខាន និងអាកាសធាតុ

វិធីសាស្រ្តក្នុងការព្យាបាល

គ្រូពេទ្យ នឹងផ្តល់ការណែនាំសម្រាប់វិធីសាស្រ្តជាច្រើនដើម្បីព្យាបាល ដែលអាស្រ័យនឹងអាការៈផ្សេងៗ ដែលបង្កឲ្យអ្នកឈឺក្បាល។ ប៉ុន្តែមនុស្សមួយចំនួនមិនបានទៅពិភាក្សាជាមួយគ្រូពេទ្យមុននឹងព្យាបាលនោះទេ។ គ្រូពេទ្យតែងតែផ្តល់នៅវិធីសាស្ត្រច្បាស់លាស់ក្នុងការព្យាបាលជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.webmd.com

Share This 15248 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...