វិធីសាស្រ្ត ដើម្បីការពារការឈឺក្បាល
ការឈឺក្បាលក៏ត្រូវបានគេចាត់ទុកថា ជាបញ្ហាដ៏ធំមួយផងដែរ។ អង្គការសុខភាពពិភពលោកបាន និយាយថា ៤%នៃមនុស្សវ័យជំទង់ កំពុងរងផលប៉ះពាល់ខ្លាំងដោយសារបញ្ហាការឈឺក្បាល។ ការឈឺក្បាលតែងតែកើតឡើងដោយសារ ភាពតានតឹង, ការខ្សោះជាតិទឹក និងការគេងមិនគ្រប់គ្រាន់។
បើទោះបីជាមាន កត្តាជាច្រើន ដែលបង្កឲ្យអ្នកឈឺក្បាល ប៉ុន្តែអ្នកអាចអាចការពារ និងព្យាបាលបាន ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរសាមញ្ញមួយចំនួនដូចខាងក្រោម ៖
ការគ្រប់គ្រងការឈឺក្បាល
លោក Mark Green ដែលជាវេជ្ជបណ្ឌិតផ្នែករោគឈឺក្បាលនៅទីក្រុងញូរញ៉ក បានលើកឡើងថា អ្នកមិនការពាររាល់ប្រភេទនៃការឈឺក្បាលទាំងអស់បានទេ ប៉ុន្តែអ្នកអាចកាត់បន្ថយការឈឺចាប់បាន។
ខាងក្រោមនេះ គឺជាកត្តា ដែលបង្កឱ្យ ឈឺក្បាល និងឈឺមួយចំហៀងក្បាលដូចជា ៖
- ភាពតានតឹង
- ផឹកស្រា ឬជាតិអាល់កុល
- ការខ្សោះជាតិទឹក
- ការគេងច្រើនពេក ឬការគេងមិនគ្រប់គ្រាន់
- ការធ្វើលំហាត់ប្រាណហួសហេតុពេក
- ការផ្លាស់ប្តូរអ័រម៉ូន
- ការបរិភោគមិនបានគ្រប់គ្រាន់
- ការជក់បារី
- ការប្រឹងអាន ឬអង្គុយនៅកុំព្យូទ័រយូរពេក
- ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក
តាមការធ្វើការកត់ចំណាំ ឬសំគាល់
អ្នកអាចដោះស្រាយបញ្ហាការឈឺក្បាលរបស់អ្នកបាន ដោយគ្រាន់តែកត់សំគាល់អំពីបញ្ហាឈឺក្បាល។ នៅក្នុងការកត់សំគាល់អំពីបញ្ហាឈឺក្បាល, អ្នកគួរតែកត់ត្រារាល់ថ្ងៃដូចជា :
- របបអាហារ ដែលអ្នកបរិភោគ
- រាល់ភេសជ្ជៈទាំងអស់ ដែលអ្នកផឹក
- ថ្នាំ ដែលអ្នកប្រើប្រាស់
- ពេលវេលា ដែលអ្នកក្រោកពីដំណេក និងចូលគេង
- ការធ្វើលំហាត់ប្រាណ
តាមបែបវិធីសាស្រ្តងាយៗ
គ្រាន់តែធ្វើការអនុវត្តជំហានងាយនៅខាងក្រោមនេះ ដើម្បីជៀសវាង និងការពារការឈឺក្បាល ៖
រក្សាឥរិយាបថឲ្យល្អ និងផ្លាស់ទីតាំង ៖ សូមរក្សាភ្នែកឲ្យនៅឆ្ងាយពីកុំព្យូទ័រ នៅពេលដែលអ្នកកំពុងប្រើប្រាស់កុំព្យូទ័រ។
គេងលើខ្នើយឲ្យបានត្រឹមត្រូវ ៖ នៅពេលដែលអ្នកផ្លាស់ប្តូរខ្នើយញឹកញាប់ពេក អាចបង្កឲ្យអ្នកមានជំងឺឈឺក្បាល។
ការស្នាក់នៅ ៖ អ្នកផ្លាស់ប្តូរការរស់នៅរបស់អ្នកញឹកញាប់ទេដូចជា របបអាហារ, ការភ្ញាក់ពីដំណេក, ការគេងមិនគ្រប់គ្រាន់ និការធ្វើលំហាត់ប្រាណ។
ការគេង ៖ សូមចូលគេងឲ្យបានទៀងទាត់ និងត្រឹមត្រូវតាមពេលវេលា។
ផឹកទឹកឲ្យបានគ្រប់គ្រាន់ ៖ ការខ្សោះជាតិទឹក អាចនាំឱ្យឈឺក្បាល ដូច្នេះសូមពិសារទឹកឱ្យបានច្រើនពេញមួយថ្ងៃ។
គ្រប់គ្រងភាពតានតឹង ៖ ភាពតានតឹងអាចបង្កឱ្យអ្នកឈឺក្បាល។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.everydayhealth.com
Share This | 5654 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...