1. ទំព័រដើម
  2. សុខភាព
  3. វីធីការពារ និងព្យាបាលការឈឺក្បាលចំពោះកុមារ
វីធីការពារ និងព្យាបាលការឈឺក្បាលចំពោះកុមារ

ការប្រើប្រាស់ថ្នាំ វាជាវិធីសាស្រ្តយ៉ាងមានប្រសិទ្ធិភាពខ្ពស់នៅក្នុងការកាត់បន្ថយការឈឺចាប់ ឈឺក្បាលយ៉ាងឆាប់រហ័ស។ មុនពេលផ្តល់ឱ្យកូនរបស់អ្នកប្រើ, សូចចងចាំរឿងមួយចំនួន ៖

- សូមអានស្លាកសញ្ញាដោយប្រុងប្រយ័ត្នមុនប្រើប្រាស់

- សូមកុំប្រើប្រាស់ហួសកម្រិត ដែលបានផ្ដល់អនុសាសន៍

- កុំផ្តល់ថ្នាំគ្មានវេជ្ជបញ្ជា ច្រើនជាងពីរ ឬបីថ្ងៃក្នុងមួយសប្តាហ៍។ ប្រើប្រាស់ប្រចាំថ្ងៃ អាចបង្កការឈឺក្បាលខ្លាំង ដោយសារតែប្រើប្រាស់ហួសកម្រិត។

- ប្រើប្រាស់ដោយប្រុងប្រយ័ត្ន នៅពេលផ្តល់ថ្នាំបំបាត់ការឈឺចាប់ដល់កុមារ ឬក្មេងជំទង់។

ខាងក្រោមនេះ គឺជាវិធីសារស្រ្តសាមញ្ញៗ ដែលអាចជួយបន្ធូរបន្ថយការឈឺក្បាលរបស់កូនរបស់អ្នក:

ការសម្រាកនិងការសំរាកលំហែ ៖ សូមផ្តល់ឲ្យកូនរបស់អ្នកសម្រាប់ឲ្យបានច្រើន ដោយគ្មានការរំខានពីខាងក្រៅ។

ប្រើក្រណាត់ត្រជាក់ ឬសើម ៖ នៅពេលដែលអ្នកប្រើក្រណាត់ត្រជាត់ ឬសើមនៅលើថ្ងាស អាចជួយកាត់បន្ថយការឈឺចាប់បាន។

ផ្តល់អាហារសម្រន់មានសុខភាពល្អ ៖ អ្នកអាចផ្តល់ផ្លែឈើ ឬនំ ដែលមិនប៉ះពាល់ពាល់ដល់ការឈឺក្បាលដល់ទារក។

វិធីសាស្រ្តការពារ

ខាងក្រោមនេះ អាចជួយរបង្ការ ឬបន្ថយភាពធ្ងន់ធ្ងរ​ការឈឺក្បាលលើកុមារ:

អនុវត្តឥរិយាបថល្អៗ ៖  ឥរិយាបថ ដែលលើកកម្ពស់សុខភាពល្អទូទៅ អាចជួយការពារការឈឺក្បាលសម្រាប់កុមារ ដូចជាការគេង, កាយសម្បទា និងការបរិភោគអាហារ។

កាត់បន្ថយភាពតានតឹង ៖ ភាពតានតឹង អាចបង្កឲ្យអ្នកឈឹក្បាល ព្រោះថាការឈឺក្បាលតែងតែផ្សារភ្ជាប់ជាមួយជំងឺថប់អារម្មណ៍ ឬការធ្លាក់ទឹកចិត្ត។

រក្សាទុកនៅកំណត់ហេតុប្រចាំ ពេលឈឺក្បាល ៖ កំណត់ហេតុប្រចាំថ្ងៃ អាចជួយកុមារពីការឈឺក្បាល។

ជៀសវាងការបង្កការឈឺក្បាល ៖ សូមជៀសវាងការអាហារ ឬភេសជ្ជៈ ដែលអាចបង្កការឈឺក្បាល ដោយគ្រាន់តែអ្នកធ្វើការកត់សំគាល់ការបរិភោគ

អនុវត្តតាមផែនការរបស់គ្រូពេទ្យ ៖ គ្រូពេទ្យរបស់អ្នកអាចផ្តល់អនុសាសន៍ឱ្យប្រើថ្នាំបង្ការ ប្រសិនបើការឈឺក្បាល គឺជារឿងធ្ងន់ធ្ងរ ដោយសារតែវាបានឈឺក្បាលរៀងរាលថ្ងៃ។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.mayoclinic.org

Share This 5452 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...