1. ទំព័រដើម
  2. សុខភាព
  3. អត្ថប្រយោជន៍ ៣យ៉ាង របស់ស្លឹកកន្រ្តូប
អត្ថប្រយោជន៍ ៣យ៉ាង របស់ស្លឹកកន្រ្តូប

អត្ថប្រយោជន៍ ៣យ៉ាង របស់ស្លឹកកន្រ្តូប

ជាទូទៅ ស្លឹកកន្រ្តូប ត្រូវបានគេប្រើបន្ថែមពីលើម្ហូបជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកប្រហែលជាមិនដឹងពីអត្ថប្រយោជន៍របស់វាឲ្យបានច្បាស់នោះទេ។ ស្លឹកកន្រ្តូបសប្បូរទៅដោយសារធាតុមួយចំនួនដូជាកាបូអ៊ីដ្រាត, ជាតិសរសៃ, កាល់ស្យូម, ផូស្វ័រ, ជាតិដែកនិងវីតាមីនរួមមាន វីតាមីន C, វីតាមីន A, វីតាមីន B និងវីតាមីន E​ សម្រាប់ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនរបស់ស្លឹកកន្រ្តូបសម្រាប់សុខភាព ៖

ប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប អាចជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមបានយ៉ាងល្អ។ លើសពីនេះទៅទៀត វាអាចជួយរក្សាកម្រិតស្ករក្នុងឈាមរបស់អ្នក ដោយមិនធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអាំងស៊ុយលីនៃរាងកាយ ព្រមទាំងបន្ថយកម្រិតជាតិស្ករក្នុងឈាម។ ជាតិសរសៃនៃស្លឹកកន្រ្តូប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ថយកម្រិតជាតិស្ករក្នុងឈាម។

ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ

ស្លឹកកន្ត្រូបត្រូវបានគេស្គាល់ថា វាអាចជួយឱ្យប្រសើរឡើងនូវការរំលាយអាហារ និងការផ្លាស់ប្តូររាងកាយរបស់អ្នកស្រូបយកជាតិខ្លាញ់ ដែលជាមូលហេតុក្នុងការជួយឲ្យអ្នកស្រកទម្ងន់បានល្អ។

បន្ថយកូឡេស្តេរ៉ុល

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ស្លឹកកន្រ្តូបមានលក្ខណៈសម្បត្តិ ដែលអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម ព្រមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងជួយទប់ស្កាត់ការអុកស៊ីតកម្មកូឡេស្តេរ៉ុល និងការពាររាងកាយរបស់អ្នកពីជំងឺបេះដូង និងជំងឺសរសៃឈាម។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.timesofindia.indiatimes.com

Share This 9168 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...