របបអាហារ ដែលផ្តល់ឲ្យមាតា និងទារកមានសុខភាពល្អ អំឡុងពេលមានផ្ទៃពោះ
ការបរិភោគអាហារឲ្យបានត្រឹមត្រូវ គឺពិតជាមានសារសំខាន់ណាស់សម្រាប់សុខភាព ជាពិសេសស្រ្តីមានផ្ទៃពោះ។ ការញុំបានត្រឹមត្រូវ អាចធ្វើឲ្យអារម្មណ៍យើងស្រស់ថ្លា ព្រមទាំងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗ សម្រាប់ទារកនៅក្នុងផ្ទៃថែមទៀតផង។
សរុបមក យើងមានគោលបំណងសម្រាប់របបអាហារដែលមានតុល្យភាព ជាមួយនឹងការបញ្ចូលគ្នានៃរបបអាហារទាំងប្រាំក្រុម:
- បន្លែ និងពពួកសណ្តែក
- នំប៉័ង និងធញ្ញជាតិ
- ទឹកដោះគោ និងទឹកដោះគោជូរ
- សាច់ មាន់ និង ត្រី
- ផ្លែឈើ
ស្រ្តីមានផ្ទៃពោះ គួរជៀសវាងការផឹកស្រា អំឡុងពេលមានផ្ទៃពោះ ព្រោះវាអាចបង្កការគ្រោះថ្នាក់ដល់ខ្លួនឯង ឬទារក។
ផ្លែឈើ និងបន្លែ
យើងអាចញ៉ាំផ្លែឈើ និងបន្លែ ដោយសារតែវាផ្តល់នូវវីតាមីន និងសារធាតុរ៉ែដូចជាជាតិសរសៃ ដែលអាចជួយរំលាយអាហារ និងការពារការទល់លាមក។
អាហារម្សៅ (កាបូអ៊ីដ្រាត)
អាហារម្សៅ ជាប្រភពសំខាន់នៃវីតាមីន និងជាតិសរសៃ និងបំពេញតម្រូវការបានល្អ ដោយមិនមានកាឡូរីច្រើនពេក ដែលរួមមាននំប៉័ង ដំឡូង គ្រាប់ធញ្ញជាតិ អង្ករ pasta មី ពោត ដំឡូងផ្អែម និង ដំឡូងជ្វាl ។ អាហារទាំងនេះគួរតែជាផ្នែកមួយសំខាន់នៃអាហារជារៀងរាល់។
ប្រូតេអ៊ីន
ប្រភពនៃប្រូតេអ៊ីន រួមមានសាច់ ត្រី មាន់ ស៊ុត សណ្តែក និងគ្រាប់។
ទឹកដោះគោ
ទឹកដោះគោ និងទឹកដោះគោជូរមានសារៈសំខាន់ ដោយសារតែពួកគេមានជាតិកាល់ស្យូម និងសារជាតិចិញ្ចឹមផ្សេងទៀតដែលទារក ត្រូវការ។
ជៀសវាងការបរីភោគអាហារ ដែលមាន ជាតិស្ករ ជាតិខ្លាញ់ និងអំបិលខ្ពស់
អាហារទាំងនេះអាធធ្វើឲ្យយើងធាត់បាន រួមមាន ប្រេង ក្រែម សូកូឡា នំ ការ៉េម និងភេសជ្ជៈជាដើម។ ជាតិស្ករមានផ្ទុកកាឡូរី ដោយគ្មានការផ្តល់សរធាតុចិញ្ចឹមផ្សេងទៀត ព្រមទាំងធ្វើឲ្យអ្នកឡើងទម្ងន់ និងធ្មេញពុក។ ជាតិខ្លាញ់ គឺមានកាឡូរីខ្ពស់ណាស់ និងការបរិភោគអាហារមានជាតិខ្លាញ់ច្រើន អាចបង្កើនបរិមាណនៃកូឡេស្តេរ៉ុលក្នុងឈាម ដែលបង្កើនឱកាសនៃការវិវត្តទៅជាជំងឺបេះដូង។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.pregnancybirthbaby.org.au
Share This | 10801 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...