1. ទំព័រដើម
  2. សុខភាព
  3. ដំណោះស្រាយសម្រាប់ព្យាបាលជំងឺគ្រុនក្តៅ និងផ្តាសាយចំពោះកុមារ
ដំណោះស្រាយសម្រាប់ព្យាបាលជំងឺគ្រុនក្តៅ និងផ្តាសាយចំពោះកុមារ

ដំណោះស្រាយសម្រាប់ព្យាបាលជំងឺគ្រុនក្តៅ និងផ្តាសាយចំពោះកុមារ

រដូវរងារ គឺជារយៈពេលមួយដែលមាតាគួរតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ ព្រោះវាបង្ករផលប៉ះពាល់ខ្លាំងចំពោះទារកដូចជាផ្តាសាយ, ឈឺក, ក្តៅខ្លួន, និងជំងឺផ្តាសាយ។ នៅរដូវនេះ មេរោគនៃជំងឺផ្តាសាយ ងាយនឹងធ្វើការចំលងបំផុតពីមនស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ជាពិសេសកុមារតូចៗ ប្រសិនបើអ្នកមិនបានមើលថែកូនរបស់អ្នកដោយមិនប្រុងប្រយ័ត្ន។

គន្លឹះល្អៗ ដើម្បីជួយកូនរបស់អ្នកមានអារម្មណ៍ល្អ និងជៀសផុតពីផ្តាសាយរួមមាន ៖

ពេលខ្លះឱសថបុរាណ និងវិធីសាស្រ្តសាមញ្ញៗមួយចំនូន ក៏អាចជួយប្រយុទ្ធប្រឆាំងនឹងរោគសញ្ញានៃជំងឺផ្តាសាយបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ផលដែរ។

សម្រាកគ្រប់គ្រាន់ ៖  នៅពេលដែលកុមារសម្រាកបានគ្រប់គ្រាន់ អាចជួយបំពេញថាមពលបន្ថែមទៀតរបស់កុមារបានយ៉ាងល្អ ជាពិសេសជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់កុមារបានល្អប្រសើរ។

បំពេញសារធាតុរាវ ៖  បំពេញសារធាតុរាវឲ្យបានគ្រប់គ្រាន់ អាចជួយឲ្យទារកជៀសផុតពីគ្រុនក្តៅ, ក្អួត និងរាគ។

ផ្តល់សំណើម ៖ ការផ្តល់ភាពសំណើមនៅក្នុងបន្ទប់កូនរបស់អ្នកគ្រប់គ្រាន់ អាចជួយកំចាត់មេរោគ និងជួយសម្រួលផ្លូវដង្ហើមបានយ៉ាងល្អ។

ពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុនពេលផ្តល់ថ្នាំផ្តាសាយ និងក្អកឱ្យកុមារ ៖ ថ្នាំទាំងនេះមិនគួរត្រូវបានផ្តល់ឱ្យកុមារអាយុក្រោម 4 ឆ្នាំនៃអាយុ បើយោងតាមរដ្ឋបាលចំណីអាហារ។ ព្រោះថាវាមិនត្រឹមតែអាចព្យាបាលជំងឺបានតែមួយមុខតែប៉ុន្នោះទេ ប៉ុន្តែវាអាចបង្កហានិភ័យខ្ពស់ចំពោះកុមារផងដែរប្រសិនបើអ្នកប្រើប្រាស់មិនប្រុងប្រយ័ត្ន។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.webmd.com

Share This 7243 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...